Join with Health.com.kh on Telegram

រឿងដំបូងគេង និងសំខាន់បំផុតដែលត្រូវគិតនោះគឺថា បើសិនជាអ្នកកំពុងតែមានជំងឺអ៊ុតស្វាយហើយ អ្នកត្រូវតែរស់នៅដាច់ដោយឡែកពីគេ។ នេះដោយសារតែ ជំងឺអ៊ុតស្វាយមានអត្រានៃការឆ្លងតាមរយៈការប៉ះពាល់ ឬក្អក ឬកណ្តាសជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលមនុស្សម្នាក់ឆ្លងជំងឺតអ៊ុតស្វាយហើយ វាអាចនឹងត្រូវការពេល ១០ ទៅ២១មួយថ្ងៃក្នុងការចេញជារោគសញ្ញា។ ចំពោះអាការៈឈឺជំងឺនេះវិញច្រើនតែយូរបំផុត ៥ ទៅ១០ថ្ងៃ ដោយមានការចេញជាពងបែកនៅលើស្បែក ហើយជាទៅវិញនៅរយៈពេលពីរទៅបីថ្ងៃក្រោយ។ យ៉ាងណាមិញ អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពចម្លងទៅអ្នកដទៃខ្ពស់នោះគឺ រយៈពេល ១ ទៅ២ថ្ងៃមុនពេលចេញកន្ទួលរមាស់ និងរហូតដល់ ៤ ទៅ៥ថ្ងៃក្រោយពីចេញពងបែកលើស្បែក។ 

ជំងឺអ៊ុតស្វាយអាចព្យាបាលជាមួយនឹងការសម្រាប់ឲ្យបានច្រើន ញ៉ាំទឹកឲ្យបានច្រើន និងគ្រប់គ្រងរោគសញ្ញាដូចជា ក្តៅខ្លួន​ ឈឺក្បាល ។ល។ ទោះបីជាយ៉ាងនាក៏ដោយ ក្មេងដែលមានជំងឺអ៊ុតស្វាយគឺមិនត្រូវឲ្យគេប្រើថ្នាំអាស្ពីរីនទេ ព្រោះវាប្រឈមនឹងជំងឺ Reye’s Syndrome។ ចំណែក​​ឯថ្នាំ Acetaminophen គឺជាជម្រើសតែមួយគត់សម្រាប់គ្រប់គ្រងការក្តៅខ្លួន។ ករណីខ្លះ គ្រូពេទ្យអាចនឹងឲ្យប្រើថ្នាំសម្លាប់វីរុសដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចំពោះរយៈពេលនៃការព្យាបាល គឺអាស្រ័យទៅតាមអាយុ និងភាពធ្ងន់ធ្ងររបស់ជំងឺ។ 

ករណីខ្លះ អ្នកអាចនឹងកើតជំងឺអ៊ុតស្វាយទៀតទោះបីជាចាក់វ៉ាក់សាំងនេះរួចហើយក៏ដោយ ប៉ុន្តែគ្រាន់វាមិនមានភាពធ្ងន់ធ្ងរប៉ុណ្ណោះ ហើយរោគសញ្ញាវាក៏ស្រាកស្រាន្តទៅវិញលឿនជាងអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងដែរ៕