Sleeping family lying on bed top view composition with parents and little son, teddy bear vector illustration

នៅក្រោយពេលដែលអ្នកសម្រាលកូនរួច រូបរាងអ្នកនឹងប្រែប្រួលទាំងអស់ សូម្បីតែស្បែកក៏អាចប្រែជារលុង ហើយមិនតឹងដែរ ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចប្រែមកពីតឹងវិញនោះ?

ផឹកទឹកច្រើន

នៅពេលព្រឹកក្រោយពេលដែលក្រោកពីគេង អ្នកត្រូវតែផឹកទឹកមួយកែវធំ ដើម្បីឱ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ ប្រសិនជាអ្នកមានជំងឺទល់លាមក អ្នកអាចដាក់អំបិលចូលបន្តិច វាអាចជួយអ្នកកាត់បន្ថយអាការៈទល់លាមកបាន ប៉ុន្តែក្រោយពេលដែលអ្នកកើតហើយបានមួយអាទិត្យ អ្នកមិនត្រូវផឹកច្រើនឡើយ ព្រោះវាអាចធ្វើឱ្យអ្នកមានអាការៈហើមបាន។

បរិភោគអាហារដែលមានវីតាមីនច្រើន

ពពួកវីតាមីនផ្សេងៗអាចជួយការពារស្បែកអ្នកមិនងាយចាស់ទេ ថែមទាំងអាចជួយរក្សាស្បែកអ្នកឱ្យមានស្បែកទន់ និងតឹងទៀតផង ដូចនេះក្រោយពេលដែលសម្រាលកូនរួច អ្នកត្រូវតែពិសារឱ្យបានច្រើន ព្រោះវាមិនត្រឹមតែល្អចំពោះស្បែកអ្នក ថែមទាំងអាចជួយអ្នកឱ្យមានទឹកដោះច្រើនសម្រាប់បំបៅកូនទៀតផង។

ម៉ាស្សា

ក្រោយពេលដែលសម្រាលកូនរួចបាន២អាទិត្យ អ្នកត្រូវតែម៉ាស្សាដៃ និងជើងអ្នក ដោយម៉ាស្សាពីក្រោមឡើងទៅលើចំនួន១៥នាទី ប៉ុន្តែមិនត្រូវម៉ាស្សាចង្កេះ និងពោះអ្នកឡើយ ក្រោយពេលដែលអ្នកម៉ាស្សារួច ស្បែកអ្នកនឹងប្រែជាតឹងបាន។

មិនត្រូវបរិភោគប្រៃពេក

អ្នកមិនត្រូវបរិភោគអាហារដែលប្រៃពេកនោះទេ ព្រោះវាក៏អាចប៉ះពាល់ដល់ស្បែកអ្នកដែរ ម្យ៉ាងទៀតសាច់ក៏មិនត្រូវពិសារច្រើនដូចគ្នា​ ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់ស្បែកអ្នកទាំងអស់៕