ប្រសិនជាអ្នកចង់ឲ្យមុខរបរអ្នកដើរទៅមុខបានល្អ អ្នកអាចសាកល្បងប្រើវិធីនិយាយស្តីចខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលអ្នកនិយាយពាក្យថា “អរគុណ” ចំពោះនរណាម្នាក់ អ្នកគួរតែបន្ថែមឈ្មោះ ឬពាក្យថា “អ្នក” នៅពីក្រោយពាក្យថាអរគុណ ទើបអាចចាត់ទុកការគួរសមមួយចំពោះអ្នកដទៃ។
  2. នៅពេលដែលអ្នកសុំឲ្យនរណាម្នាក់ជួយ អ្នកគួរតែបន្ថែមពាក្យថា “បានទេ” នៅពីក្រោយ ព្រោះពាក្យមួយនេះពិតជាសំខាន់ណាស់។ បើអ្នកមិនបន្ថែមពាក្យមួយនេះទេ នោះអ្នកដទៃនឹងយល់ថា អ្នកជាមនុស្សដែលគ្មានសីលធម៌ ដោយគម្រាមគេឲ្យជួយ ដោយមិនមានការអនុញ្ញាតពីអ្នកទាំងនោះ។
  3. នៅពេលដែលអ្នកនិយាយគ្នា អ្នកគួរតែប្រើពាក្យ”អ្នក” ឲ្យច្រើនជាងពាក្យថា “ខ្ញុំ” មានន័យថា អ្នកមិនគួរគិតតែនិយាយរឿងខ្លួនឯង ហើយមិនទុកឲ្យអ្នកដទៃនិយាយនោះទេ ព្រោះវាជាការមិនគោរពមួយ។ ដូចនេះ ក្រោយពេលដែលអ្នកនិយាយរួច អ្នកអាចសួរត្រឡប់ទៅវិញពីគំនិតរបស់ពួកគេ។
  4. នៅពេលដែលអ្នកចង់សរសើរនរណាម្នាក់ អ្នកគួរតែសរសើរឲ្យចំ ដោយមិនគួរនិយាយបញ្ឈិតឡើយ ទើបអ្នកដែលស្តាប់ មានអារម្មណ៍ល្អចំពោះអ្នក ដោយមិនគេចវេសពីអ្នកឡើយនៅពេលក្រោយ។
  5. នៅពេលដែលអ្នកនិយាយគ្នា ទោះបីជាអ្នកខឹងយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរនិយាយប៉ះពាល់ដល់កិត្តិយសរបស់អ្នកទាំងនោះដែរ ទើបមិនបំផ្លាញមនោសញ្ចេតនាអ្នកទាំងពីរយ៉ាងងាយ។
  6. នៅពេលដែលអ្នកមើលឃើញមុខមាត់ពិតរបស់នរណាម្នាក់ អ្នកគួរតែទុកផ្លូវខ្លះឲ្យគេដើរ ទើបអ្នកអាចមានផ្លូវដើរនៅពេលក្រោយ ដោយមិនគួរនិយាយរឿងអាក្រក់របស់អ្នកទាំងនោះចេញមកទេ ព្រោះគ្មានផ្តល់ប្រយោជន៍អ្វីចំពោះអ្នកឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  
Loading...