ប្រសិនជាអ្នកមានទម្លាប់ចូលគេងយប់ជ្រៅ អ្នកគួរតែកែទម្លាប់នេះចោល ព្រោះវាអាចនាំគ្រោះថ្នាក់ដល់អ្នកជាច្រើន។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកទាំងនោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  

  1. នៅពេលដែលអ្នកតែងចូលគេងយប់ជ្រៅ នោះវានឹងធ្វើឲ្យប៉ះពាល់ដល់រដូវអ្នកជាខ្លាំង ដោយធ្វើឲ្យរដូវមកមិនទៀង មកច្រើន ឬតិចជាងមុន ហើយអាចកើតមានអាការៈឈឺពោះទៀតផង។ ជាពិសេស ស្បែកអ្នកនឹងប្រែជាងងឹត មិនភ្លឺនោះទេ។
  2. អ្នកអាចនឹងប្រឈមមុខនឹងជំងឺនានាយ៉ាងលឿនជាងនារីដទៃ ព្រោះប្រព័ន្ធការពាររាងកាយអ្នកត្រូវបានបំផ្លាញនៅពេលដែលអ្នកចូលគេងយប់ជ្រៅជារៀងរាល់ថ្ងៃ វានឹងមិនអាចប្រសើរឡើងឡើយនៅពេលដែលអ្នកមិនកែទម្លាប់មួយនេះចោល។
  3. បើអ្នកមិនចូលគេងពីព្រលឹម មុខអ្នកនឹងងាយឡើងមុន ភ្នែកក្រហម ឬចេញឈាមច្រមុះជាដើមបើធ្ងន់ធ្ងរ។ ដូចនេះ បើអ្នកមិនចង់ឲ្យមុខប្រែជាអាក្រក់ ទម្លាប់មិនល្អមួយនេះ គួរតែបោះចោលឲ្យឆ្ងាយ។
  4. អ្នកនឹងមិនសូវអាចផ្តោតអារម្មណ៍ទៅលើការងាររបស់អ្នកឡើយ ព្រោះការចងចាំអ្នកធ្លាក់ចុះហើយ ដោយសារតែការគេងយប់ជ្រៅរបស់អ្នក។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យអ្នកកើតមានអាការៈឈឺក្បាលផងដែរ។
  5. ប្រសិនជាអ្នកមិនអាចគេងលក់ស្រួលក្នុងចន្លោះពីម៉ោង១០ដល់ម៉ោង២ នោះស្បែកអ្នកនឹងមើលមិនយល់ឡើយ មានន័យថា វានឹងប្រែជាស្រអាប់ មិនស្អាតដូចពីមុនឡើយដោយធ្វើឲ្យអ្នកមើលមិនស្គាល់ខ្លួនឯងនោះទេ។
  6. អ្នកនឹងអាចប្រឈមមុខនឹងអាការៈដែលកើតកូនមិនបាន មានន័យថា អ្នកនឹងពិបាកមានផ្ទៃពោះណាស់នៅពេលដែលអ្នកតែងចូលគេងយប់ជ្រៅជារៀងរាល់ថ្ងៃ។ ដូចនេះ បើអ្នកចង់ផលិតបានកូន អ្នកគួរតែចូលគេងត្រឹមម៉ោង១០៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
Loading...