មានមនុស្សភាគច្រើននៅពេលដែលបំពេញការងារនឿយហត់ តែងតែញ៉ាំកាហ្វេជានិច្ច។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីផ្សេងក្រៅពីញ៉ាំកាហ្វេដែលអាចប៉ះពាល់ដល់សុខភាព។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកអាចសាកល្បងប្រើវីតាមីនDដើម្បីបំបាត់អាការៈនឿយហត់ទាំងនេះបាន ដោយអ្នកអាចហាលថ្ងៃនៅពេលព្រឹកចាប់ពីម៉ោង៧ដល់ម៉ោង៨បាន។ ក្នុងរយៈពេលនេះ ជាពេលវេលាដែលអ្នកអាចស្រូបយកវីតាមីនDបានគ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យមុនពេលដែលអ្នកទៅបំពេញការងារ។ ដូចនេះ វានឹងជួយបំបាត់អាការៈហត់នឿយរបស់អ្នកបានគ្រប់ពេល។
  2. អ្នកគួរតែពិសារបន្លែ និងផ្លែឈើស្រស់ជារៀងរាល់ថ្ងៃ ព្រោះនៅក្នុងបន្លែ និងផ្លែឈើទាំងនោះសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចធ្វើឲ្យរាងកាយអ្នកមិនសូវហត់ឡើយនៅពេលដែលបំពេញការងារច្រើន។
  3. អ្នកក៏អាចញ៉ាំនំបុ័ង ស្រូវសាលី ពោត និងដំឡូងផ្អែមផងដែរ ព្រោះអាហារទាំងនេះមានផ្ទូកសារធាតុម្យ៉ាងដែលអាចធ្វើឲ្យរាងកាយអ្នកមិនសូវមានអារម្មណ៍ថានឿយហត់នោះទេ។ ដូចនេះ អ្នកនឹងអាចបំពេញការងារបានយ៉ាងល្អ។
  4. បើអ្នកមិនចង់ឲ្យអ្នកឆាប់មានអារម្មណ៍ថាហត់នៅពេលដែលធ្វើការតែបន្តិចបន្តួច អ្នកគួរតែចៀសពីការបរិភោគស្ករច្រើន ព្រោះអាហារដែលផ្អែម ងាយធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់ខុសពីធម្មតានៅពេលដែលការងារច្រើន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  
Loading...