Join with Health.com.kh on Telegram

នៅពេលដែលអ្នកខ្លាចប្រពន្ធអ្នក នោះអ្នកនឹងអាចទទួលបានប្រយោជន៍ទាំង១០ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1.    ប្រសិនជាអ្នកខ្លាចប្រពន្ធអ្នក នោះអ្នកនឹងមានអាយុវែង ព្រោះប្រពន្ធអ្នកមិនឲ្យជក់បារី និងញ៉ាំស្រា។ ជាពិសេស ប្រពន្ធអ្នកនឹងធ្វើម្ហូបឆ្ងាញ់ និងប្រកបដោយសុខភាពល្អជូនអ្នកពិសារក្រោយពេលដែលអ្នកចេញពីធ្វើការ។

2.    នៅពេលដែលអ្នកខ្លាចប្រពន្ធ អ្នកនឹងអាចសល់ប្រាក់ច្រើន ព្រោះអ្នកនឹងមិនហ៊ានយកលុយពីភរិយាអ្នកចាយច្រើនឡើយ ខ្លាចគេរអ៊ូមិនឈប់ជិតត្រចៀក។ ជាហេតុដែលធ្វើឲ្យចំណូលអ្នកអាចកើនឡើងខ្ពស់បាន។

3.    បើអ្នកខ្លាចប្រពន្ធ អ្នកនឹងមិនងាយកើតមានជម្លោះនឹងគ្នាឡើយ ព្រោះអ្នកឈ្លោះមិនឈ្នះប្រពន្ធអ្នក ដូចនេះ អ្នកនឹងព្រមចុះចាញ់ ដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងផ្លូវអារម្មណ៍ និងចិត្ត។

4.    អ្នកនឹងអាចរកបានការងារល្អធ្វើ នៅពេលដែលអ្នកខ្លាចភរិយារបស់អ្នក ព្រោះបុរសដែលខ្លាចប្រពន្ធ ជាបុគ្គលដែលមានចិត្តម៉ត់ចត់ និងល្អិតល្អន់ខ្លាំង។

5.    នៅពេលដែលអ្នកខ្លាចប្រពន្ធ មានន័យថា អ្នកកំពុងតែផ្តល់ក្តីស្រឡាញ់ពេញទំហឹងដល់គេ ព្រោះមានតែក្តីស្រឡាញ់មួយនេះ ដែលអាចធ្វើឲ្យអ្នកមិនហ៊ានតមាត់ជាមួយភរិយាឡើយ។

6.    មនោសញ្ចេតនាអ្នកនិងកូនអាចកើនឡើងនៅពេលដែលខ្លាចភរិយាអ្នក ព្រោះប្រពន្ធអាចប្រគល់ភារកិច្ចមើលថែទាំកូនដល់អ្នក។ ដូចនេះ អ្នកនឹងអាចក្លាយជាប៉ាសម្លាញ់របស់កូនជាមិនខានឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង