ប្រសិនជាអ្នកស្រឡាញ់ និងផ្តល់តម្លៃដល់ខ្លួន អ្នកមិនគួរលអបង់រឿងទាំងឡាយខាងក្រោមដោយងាយឡើយ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរលះបង់ឆន្ទៈរបស់អ្នកយ៉ាងងាយឡើយ ដោយអ្នកគួរតែប្រកាន់ឲ្យខ្ជាប់ មិនគួរកែប្រែព្រោះតែនរណាម្នាក់ទេ ជាពិសេស មនុស្សដែលអ្នកស្រឡាញ់តែម្តង។ នៅពេលដែលអ្នកមានឆន្ទៈដែលជារបស់ខ្លួន នោះអ្នកនឹងមានតម្លៃខ្លាំងណាស់។

2.    អ្នកមិនគួរលះបង់ការងារនៃក្តីស្រមៃរបស់អ្នកដើម្បីគូស្នេហ៍អ្នកឡើយ ទើបអ្នកមិនស្តាយក្រោយ។ ការងារដែលអ្នកស្រឡាញ់ នឹងធ្វើឲ្យអ្នកមានកម្លាំងក្នុងការប្រឹងប្រែង។ ដូចនេះ ទោះបីជាស្នេហាបាត់បង់ ក៏អ្នកមានចំណូល និងការងារធ្វើដែរ។

3.    អ្នកមិនគួរនៅពេលដែលមានស្នេហា ហើយបោះបង់ចោលមិត្តភក្តិ និងគ្រួសារនោះទេ ព្រោះបើអ្នកធ្វើបែបនេះ នោះអ្នកនឹងអាចត្រូវបានគេធ្វើបាបនៅពេលក្រោយ។ ជាពិសេស នៅពេលដែលអ្នកមានរឿង នឹងគ្មាននរណាជួយអ្នកឡើយ។

4.    ​អ្នកមិនគួរបោះបង់ចោលក្តីសុបិន្តរបស់អ្នកយ៉ាងងាយព្រោះតែបុរសទេ ព្រោះអ្នកនឹងអាចស្តាយក្រោយជាខ្លាំង។

5.    ប្រសិនជាបុរសម្នាក់ស្រឡាញ់អ្នកពិត គេនឹងអាចទទួលយកទម្ងន់របស់អ្នក។ ដូចនេះ អ្នកមិនគួររកវិធីស្រកទម្ងន់ដើម្បីគេឡើយ ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក៕