​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ប្រូ​បាយ​អូទិច​មិនអាច​បំបាត់ការ​ឈឺពោះ​របស់​ទា​រកបាន​ឡើយ​។ ការសិក្សា​ដ៏​តូច​មួយ​នេះ​បាន​ណែនាំ​ថា ប្រូ​បាយ​អូទិច​ដែល​ជា​ផលិតផ​លមាន​បាក់តេរី​ល្អ​ចំពោះ​ពោះវៀន អាច​ធ្វើឲ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។

​ការ​ឈឺពោះ​របស់​ក្មេង​គឺជា​ស្ថានភាព​ដែល​ពិបាក​យល់​មួយ​ទៅ​លើ​របៀប​ដែល​ទារ​កមាន​សុខភាព​ល្អ តែ​យំ​ខ្លាំង និង​ញឹកញាប់​។ ខណៈពេល​ដែល​រឿង​នេះ​មិន​ផ្តល់​ភាពគ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​របស់​ទារក តែ​វា​អាចជា​រឿង​មួយ​ដែល​នាំ​ឲ្យ​ឪពុក​ម្តាយ​មាន​ភាព​តានតឹង និង​ពិបាកចិត្ត ជា​ពិសេស​អ្នក​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​ស្រាប់តែ​ម្តង​។

​ការសិក្សា​នេះ​មាន​ការចូលរួម​ដោយ​ទារក​ប្រមាណ​១៦៧​នាក់ ដែល​ឈឺពោះ និង​បាន​ពិនិត្យមើល​ថា​តើ​មាន​ផ្តល់ឲ្យ​ពួកគេ​ញ៉ាំ​ដំណក់​ទឹកប្រូ​បាយ​អូ​ទិច Lactobacillus Reuteri (L. Reuteri) រាល់ថ្ងៃ ដើម្បី​ធ្វើឲ្យ​អាការៈ​របស់​គេ​ស្រួលបួល​វិញ​ឬ​អត់​នៅ​ពេល​ប្រៀបធៀប​ជាមួយនឹង​ការ​បន្តក់ទឹក Placebo ។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការព្យាបាល​នេះ​មិនមាន​អ្វី​អាច​ជួយ​បាន​ទេ​។

​តាមពិតទៅ ក្រោយ​ពី​ការព្យាបាល​មួយ​ខែ​រួច ក្មេង​ដែល​បៅ​ទឹកដោះ​ម្តាយ​ក្នុង​ក្រុម​ដែល​ញ៉ាំ​ប្រូ​បាយ​អូ​ទិច​ពិតជា​យំ​ខ្លាំង​ចាប់ពី មួយ​ម៉ោង​ទៅ និង​ខ្លាំង​ជាង​អ្នក​ដែល​ញ៉ាំ​ថ្នាំ Placebo ។ ការព្យាបាល​នេះ​មិន​មាន​ផល​រំខាន​អ្វី​ឡើយ​។ វា​ប្រហែលជា​ដំណឹង​មិន​ល្អ​មួយ​សម្រាប់​ឪពុកម្តាយ​ដែល​ខំ​ព្យាយាម​លួង​កូន​របស់​ខ្លួន​ដែល​កំពុង​តែ​យំ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង