កាហ្វេផ្ទុកទៅដោយសារធាតុជីវសកម្មរាប់រយប្រភេទ។ តាមពិតទៅ វាគឺជាប្រភពដ៏ធំបំផុតមួយនៃអង់ទីអុកស៊ីដង់ដែលមនុស្សជាច្រើនត្រូវការ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមការសិក្សាបានបង្ហាញថា អ្នកញ៉ាំកាហ្វេអាចបន្ថយការកើតជំងឺជាច្រើនបានដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺសរសៃប្រសាទ និងជំងឺថ្លើមជាច្រើនទៀត។ ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថា តើញ៉ាំកាហ្វេប៉ុណ្ណាទើបមានសុវត្ថិភាព ខណៈពេលដែលញ៉ាំច្រើនពេកអាចមានការប្រឈមនឹងបញ្ហា។ 

ជាតិកាហ្វេអ៊ីនដែលជាធាតុផ្សំដ៏សកម្មមួយក្នុងកាហ្វេ គឺជាសារធាតុចិត្តសាស្រ្តដ៏សកម្មដែលគេញ៉ាំច្រើនបំផុតនៅលើពិភពលោក។ ជាតិកាហ្វេអ៊ីនរបស់កាហ្វេមានច្រើនកម្រិតនាស់ ដោយជាមធ្យមមានចាប់ពី ៥០ ទៅ ៤០០មីលីក្រាមក្នុងចំណុះកាហ្វេមួយពែង។ ត្រឹមកាហ្វេឆុងពែងតូចៗនៅតាមផ្ទះ អាចផ្តល់ជាជាតិកាហ្វេអ៊ីន ៥០មីលីក្រាម ខណៈពេលដែលកាហ្វេ Starbuck ៤៧៥មីលីលីត្រមានជាតិកាហ្វេអ៊ីនច្រើនជាង ៣០០មីលីក្រាមទៅទៀត។ 

ជាទូទៅ អ្នកអាចញ៉ាំកាហ្វេមួយពែងចំណុះ ២៤០មីលីលីត្រ ដែលផ្តល់ជាតិកាហ្វេអ៊ីនប្រហែល ១០០មីលីក្រាមអីបានហើយ។ តាមប្រភពសិក្សាជាច្រើនបានបញ្ជាក់ថា ការញ៉ាំជាតិកាហ្វេអ៊ីន ៤០០មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងកាហ្វេ ៩៤៥មីលីលីត្រ គឺមានសុវត្ថិភាពសម្រាប់មនុស្សធំដែលមានសុខភាពល្អ។ ប៉ុន្តែមនុស្សភាគច្រើនគឺញ៉ាំច្រើនជាងនេះទៅទៀត ដោយគ្មានបញ្ហាសុខភាពអ្វីទាំងអស់។ ចូរចាំថា វាក៏មានប្រភពជាតិកាហ្វេអ៊ីនក្រៅពីកាហ្វេដែរ ដូចជា តែ ភេសជ្ជៈកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង សូកូឡា និងថ្នាំជាដើម។ 

បើសិនជាញ៉ាំកាហ្វេច្រើនពេកក្នុងរយៈពេលខ្លី អ្នកប្រហែលជាអាចមានអាការៈផ្លូវកាយ និងចិត្តដូចខាងក្រោមនេះ៖

  • គេងមិនសុខ
  • ថប់អារម្មណ៍
  • វិលមុខ
  • ឈឺក្នុងក្រពះ
  • ឆេវឆាវ
  • គេងមិនលក់
  • បេះដូងលោតញ៉ាប់
  • ញ័រខ្លួន។

បើសិនជាអ្នកធ្លាប់មានអាការៈខាងលើនេះក្រោយពីញ៉ាំកាហ្វេរួច មានន័យថាអ្នកប្រហែលជាអាឡែហ្ស៊ីនឹងជាតិកាហ្វេអ៊ីន ហើយគួរតែកាត់បន្ថយការញ៉ាំ ឬចៀសវាងការញ៉ាំកាហ្វេអ៊ីនតែម្តងទៅ។ ខណៈពេលដែលការញ៉ាំជាតិកាហ្វេអ៊ីនលើសកម្រិតអាចធ្វើឲ្យស្លាប់បានមែនក៏ដោយ តែមិនមែនញ៉ាំកាហ្វេមួយមុខធ្វើឲ្យស្លាប់ឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាអាចនឹងកើតឡើងដែរបើសិនជាអ្នកញ៉ាំកាហ្វេរហូតដល់ ២៣.៧លីត្រ ក្នុងរយៈពេលមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង