មន្ត្រីសុខភាពផ្លូវចិត្តបានបញ្ជាក់ថា ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចធ្វើឲ្យការបាក់ទឹកចិត្តរបស់មនុស្សម្នាក់កាន់តែធ្ងន់ធ្ងរទៅៗបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការលុបបំបាត់មូលហេតុរបស់វាទាំងអស់ គឺជារឿងដែលត្រូវធ្វើ។ តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញរឿងមួយចំនួនដែលអ្នកត្រូវតែចៀសវាងបើសិនជាកំពុងតែកើតជំងឺបាក់ទឹកចិត្តហើយ។
នៅក្នុងផ្ទះរហូត
អាការៈមួយនៃការបាក់ទឹកចិត្តគឺមិនចាប់អារម្មណ៍សកម្មភាពប្រចាំថ្ងៃដែលចូលចិត្តដូចជា ការចេញទៅខាងក្រៅផ្ទះជាដើម។ ប៉ុន្តែការចំណាយពេលរាល់ថ្ងៃសង្ងំក្នុងផ្ទះមិនត្រឹមតែធ្វើឲ្យការបាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរទេ តែនឹងកង្វះវីតាមីន D ដែលជំរុញដល់អារម្មណ៍កាន់តែល្អឡើងវិញ។ យ៉ាងណាមិញ អ្នកគួរតែចៀសវាងការចេញក្រៅផ្ទះនៅចន្លោះម៉ោង ១០ព្រឹក ទៅម៉ោង ៤ល្ងាច។
ស្រ្តេសជាប់
វាមិនមែនជារឿងអាក្រក់ឡើងដែលមនុស្សយើងជួបភាពតានតឹងក្នុងអារម្មណ៍តិចតួច។ ប៉ុន្តែការដែលមានអារម្មណ៍តានតឹងជាប់ វាអាចក្លាយទៅជារឿងខុសគ្នាវិញ ព្រោះអ័រម៉ូនស្រ្តេសធ្វើឲ្យអ័រម៉ូនសប្បាយចិត្តចុះទាប រហូតដល់ធ្វើឲ្យបាក់ទឹកចិត្តកាន់តែខ្លាំងថែមទៀត។
ញ៉ាំអាហារមានជាតិផ្អែមច្រើន
ការដែលបានញ៉ាំរបស់ផ្អែមៗអាចនឹងធ្វើឲ្យចំនួនអ័រម៉ូនសប្បាយចិត្តកើនឡើងក្នុងខួរក្បាល។ ប៉ុន្តែការញ៉ាំអាហារមានជាតិផ្អែមកៃឆ្នៃច្រើនពេក មិនល្អចំពោះអ្នកបាក់ទឹកចិត្តឡើយ ព្រោះជាតិផ្អែមទាំងនេះនឹងធ្វើឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរទៀត។ តាមទ្រឹស្តីបានបញ្ជាក់ថា វានឹងជំរុញដល់ការរលាកក្នុងខ្លួន។
ញ៉ាំគ្រឿងស្រវឹងច្រើនៗ
ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមពិតជាផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែបើញ៉ាំច្រើនពេក មានន័យថាអ្នកកំពុងតែធ្វើទុក្ខដល់សុខភាពខ្លួនហើយ រួមទាំងការបាក់ទឹកចិត្តទៀត។ មនុស្សភាគច្រើនដែលបាក់ទឹកចិត្តតែងប្រើគ្រឿងស្រវឹងដោះស្រាយបញ្ហា ប៉ុន្តែការធ្វើបែបនេះមិនត្រឹមតែគ្មានដោះស្រាយអ្វីបានទេ តែក៏ធ្វើឲ្យបាក់ទឹកចិត្តកាន់តែខ្លាំងទៀត។
គេងតិចពេក ឬច្រើនពេក
វាគឺជារឿងញឹកញាប់មួយសម្រាប់អ្នកបាក់ទឹកចិត្តកើតរោគគេងមិនលក់។ បញ្ហានេះត្រូវតែដោះស្រាយឲ្យបានលឿន ព្រោះការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យអារម្មណ៍កាន់តែមិនល្អ ហើយបើកើតឡើងលើអ្នកបាក់ទឹកចិត្តទៀត អ្នកនឹងបាក់ទឹកចិត្តកាន់តែខ្លាំង។ យ៉ាងណាមិញ មនុស្សបាក់ទឹកចិត្តក៏មានអារម្មណ៍ងងុយគេងពេញមួយថ្ងៃដែរ។ ហើយការគេងច្រើនពេកនឹងផ្តល់ផលអវិជ្ជមានច្រើនដល់អារម្មណ៍មនុស្សផង ជាពិសេសការបាក់ទឹកចិត្តតែម្តង។
លេងបណ្តាញសង្គម
យោងទៅតាមមន្ត្រីសុខភាពផ្លូវចិត្តបានឲ្យដឹងថា ការចំណាយពេលច្រើនលើការលេងបណ្តាញសង្គមអាចធ្វើឲ្យចុះខ្សោយការស្រឡាញ់ខ្លួនឯង ដែលរឿងនេះអាចជាមូលហេតុដ៏ធំមួយនៃការបាក់ទឹកចិត្ត ឬធ្វើឲ្យជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅក្នុងបណ្តាញសង្គម អ្នកលេង ឬ Post រូបភាព តែងតែ Post អ្វិដែលល្អបំផុតក្នុងជីវិត ហើយក៏មិនសូវមានរឿងអាក្រក់ដែរ ហេតុដូច្នេះហើយ ទើបវាធ្វើឲ្យអ្នកបាក់ទឹកចិត្តគិតថា គ្រប់គ្នាគ្មាននរណាពិបាកដូចខ្លួនឡើយ៕