ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ បើអ្នកប្រយ័ត្នពីមនុស្សដែលនៅជុំវិញខ្លួន នោះទ្រព្យអ្នកនឹងមិនរបូតឡើយ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៩។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកនឹងអាចទទួលបានលាភក្រៅតូចមួយជាមិនខាន។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៥។
ឆ្នាំខាល
ថ្ងៃនេះ អ្នកគួរតែកំណត់ទិសដៅឲ្យបានច្បាស់ ទើបអាចសម្រេចផែនការបាន ។ ពណ៌សំណាង គឺពណ៌គគីរ។ លេខសំណាង គឺលេខ៦។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្ននៅពេលដែលបណ្តាក់ទុន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៦។
ឆ្នាំរោង
ថ្ងៃនេះ អ្នកគួរតែប្រមូលអារម្មណ៍ឲ្យមូល ទើបទេវតាទ្រព្យអាចជួយអ្នកបាន។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ១។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកមិនគួរជឿជាក់អ្នកដទៃពេកនោះទេ បើអ្នកមិនចង់បាត់បង់ទ្រព្យ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៨។
ឆ្នាំមមី
ថ្ងៃនេះ អ្នកមិនគួរសម្រេចចិត្តលឿននោះទេ បើមិនចង់បាត់បង់ទ្រព្យ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៣។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពអ្នកឲ្យបានខ្ពស់ ព្រោះអ្នកអាចចំណាយច្រើនជាងចំណូល។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៤។
ឆ្នាំវក
ថ្ងៃនេះ ទ្រព្យដែលចូលក្នុងជីវិតអ្នកមិនធម្មតាឡើយ។ ពណ៌សំណាង គឺពណ៌ប្រផេះខ្ចី។ លេខសំណាង គឺលេខ៤។
ឆ្នាំរកា
ថ្ងៃនេះ នឹងមានមនុស្សជួយនាំអ្នកដើរទៅរកផ្លូវដែលចំណេញប្រាក់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។
ឆ្នាំច
ថ្ងៃនេះ អ្នកមិនគួរប្រាប់អ្នកដទៃពីទ្រព្យក្នុងឃ្លាំងអ្នកឡើយ បើអ្នកមិនចង់បាត់បង់ច្រើន។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ០។
ឆ្នាំកុរ
ថ្ងៃនេះ អ្នកមិនស័ក្តិសមក្នុងការបណ្តាក់ទុនឡើយ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៩៕