ចាប់តាំងពីការច្របាច់ឈាមសព្វរាងកាយរហូតដល់ផ្គត់ផ្គង់ជីវជាតិដល់ជាលិកាទាំងអស់ សុខភាពរបស់បេះដូងគឺជាសមាសធាតុដ៏សំខាន់មួយនៃសុខភាពទូទៅទាំងអស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមការសិក្សាបានបង្ហាញថា ការហាត់ក្បាច់យូហ្គាប្រហែលជាជួយពង្រឹងដល់សុខភាពបេះដូង និងបន្ថយកត្តាប្រឈមមុខជាច្រើនដែលនាំឲ្យកើតជំងឺបេះដូង។
ការសិក្សាមួយបានរកឃើញថា អ្នកដែលចូលរួមសិក្សាស្រាវជ្រាវដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយហាត់យូហ្គារយៈពេល ៥ឆ្នាំ ឃើញថាសម្ពាធឈាម និងជីពចរពួកគេថយចុះល្អជាងអ្នកដែលមិនបានហាត់។ ការលើសសម្ពាធឈាមគឺជាមូលហេតុដ៏សំខាន់មួយនៃបញ្ហាបេះដូងដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការបញ្ចុះសម្ពាធឈាមអាចជួយបន្ថយការប្រឈមនឹងបញ្ហាទាំងនេះបាន។
ការសិក្សាមួយដែលធ្វើទៅលើអ្នកជំងឺបេះដូងប្រមាណ ១១៣នាក់ ដោយផ្តោតទៅលើឥទ្ធិពលនៃការផ្លាស់ប្តូររបៀបរស់នៅដូចជា ការហាត់យូរហ្គា រួមផ្សំនឹងការផ្លាស់ប្តូររបបអាហារ និងគ្រប់គ្រងស្រ្តេស បានរកឃើញថា កម្រិតកូឡេស្តេរ៉ុលសរុបទាំងអស់ថយចុះ ២៣ភាគរយ និង កូឡេស្តេរ៉ុលអាក្រក់ថយចុះ ២៦ភាគរយ។ លើសពីនេះទៅទៀត ដំណើរការនៃជំងឺបេះដូងឈប់កើតឡើងមានរហូតដល់ ៤៧ភាគរយនៃអ្នកជំងឺទាំងអស់។
គេមិនទាន់ដឹងច្បាស់នៅឡើយថា ការហាត់យូហ្គាច្រើនប៉ុណ្ណាអាចទប់ស្កាត់ជំងឺ និងកត្តាបង្កជំងឺបេះដូងដូចជារបបអាហារ យ៉ាងណានោះទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែគេគ្រាន់តែដឹងថា វាអាចជួយបន្ថយស្រ្តេសបានយ៉ាងច្រើន ហើយក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីជួយដល់ជំងឺបេះដូង៕