ខួរក្បាលគឺជាសរីរាង្គតែមួយគត់របស់មនុស្សយើងដែលអាចបង្កើតជាភាពឆ្លាតវៃក្នុងការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ការងារប្រចាំថ្ងៃ ហើយវាក៏ជាអ្នកជួយឲ្យមនុស្សយើងយល់ដឹងកាន់តែច្បាស់លើអ្វីៗដែលថ្មីៗផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះការថែរក្សាសុខភាពខួរក្បាលពិតជាសំខាន់ណាស់សម្រាប់ជីវិតរស់នៅ។ បើសិនជាអ្នកចង់ឲ្យខួរក្បាលកាន់តែមានសុខភាពល្អ អ្នកគួរតែកុំអាលជ្រើសរើសប្រើថ្នាំពេទ្យអីបើសិនជាអ្នកនៅមានមាត់ និងក្រពះអាចកិនអាហារបានល្អឡើយនោះ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញនូវអាហារមួយចំនួនដែលអាចមានប្រសិទ្ធភាពប៉ូវខួរក្បាលបានយ៉ាងល្អ៖

ចូរញ៉ាំអាហារពេលព្រឹកដើម្បីខួរក្បាល

តើអ្នកកំពុងតែមានបំណងមិនញ៉ាំអាហារពេលព្រឹកហើយមែនទេ? ការសិក្សាបានរកឃើញថា ការញ៉ាំអាហារពេលព្រឹកប្រហែលជាជួយពង្រឹងដល់ការចងចាំ និងការយកចិត្តទុកដាក់រយៈពេលខ្លីរបស់មនុស្សយើង។ សិស្សដែលញ៉ាំអាហារពេលព្រឹកឃើញថាអាចរៀនបានល្អជាងអ្នកដែលមិនបានញ៉ាំ។ ចំពោះអាហារដែលស្ថិតក្នុងលំដាប់កំពូងដើម្បីជំរុញដល់សមត្ថភាពខួរក្បាលនោះមានដូចជា អាហារសម្បូរជាតិសរសៃ គ្រាប់ធញ្ញជាតិ អាហារធ្វើពីទឹកដោះគោ និងផ្លែឈើ។ អ្វីដែលអ្នកគួរចងចាំនោះ គឺមិនត្រូវញ៉ាំច្រើនជ្រុលពេកទេ ព្រោះកាលណាអាហារពេលព្រឹកដែលមានកាឡូរីខ្ពស់ពេកអាចរំខានដល់ការផ្ចង់អារម្មណ៍បាន។ 

ត្រីជាអាហាររបស់ខួរក្បាល

ប្រភពប្រូតេអ៊ីនដែលជំរុញដល់សមត្ថភាពខួរក្បាលគឺមាននៅក្នុងត្រី ព្រោះតែវាសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី ដែលសំខាន់សម្រាប់ខុសភាពខួរក្បាលតែម្តង។ ខ្លាញ់ដ៏ល្អមួយនេះនឹងផ្តល់ថាមពលកាន់តែអស្ចារ្យដល់ខួរក្បាល។ របបអាហារដែលមានជាតិខ្លាញ់ប្រភេទនេះកាន់តែច្រើន នឹងកាត់បន្ថយអាការៈភ្លេចភ្លាំង និងដាច់សរសៃឈាមខួរក្បាល ព្រមទាំងការថយចុះសមត្ថភាពផ្លូវចិត្តទៀត។ ក្រៅពីនេះវាអាចនឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញដល់ការចងចាំ ជាពិសេសមនុស្សវ័យចំណាស់តែម្តង។ សម្រាប់សុខភាពខួរក្បាល និងបេះដូង ចូរញ៉ាំត្រីយ៉ាងហោចណាស់ពីរដងជារៀងរាល់សប្តាហ៍។ 

ញ៉ាំគ្រាប់ធញ្ញជាតិនិងសូកូឡារាល់ថ្ងៃ

គ្រាប់ធញ្ញជាតិគឺជាប្រភពនៃវីតាមីន E ដែលមានប្រយោជន៍ក្នុងការរក្សាភាពឆ្លាតវៃរបស់មនុស្សនៅពេលអាយុកាន់តែច្រើន។ សូកូឡាខ្មៅក៏មានអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាជាច្រើនទៀតដែរ សម្រាប់ជំរុញដល់ការផ្ចង់អារម្មណ៍ ជាពិសេសជាតិកាហ្វេអ៊ីនរបស់វាតែម្តង។ 

ផ្លែប័រ

សរីរាង្គនីមួយៗក្នុងរាងកាយអាស្រ័យទៅលើលំហូរឈាម ជាពិសេសខួរក្បាល និងបេះដូងតែម្តង។ របបអាហារដែលមានផ្លែឈើប្រភេទនេះច្រើនគឺអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងកូឡេស្តេរ៉ុលអាក្រក់ៗបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះក៏ជួយកាត់បន្ថយការកើតជាកំណកឈាមក្នុងសរសៃឈាមផងដែរ។ ដូច្នេះខួរក្បាលនឹងកាន់តែសប្បាយចិត្តនៅពេលមានលំហូរឈាមទៅចិញ្ចឹមសាច់ខួរក្បាលកាន់តែច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង