អ្នកជំនាញខាងជំងឺឆ្អឹងនិយាយថា នៅពេលយើងនិយាយដល់ជំងឺពុកឆ្អឹង និងការពង្រឹងដល់សុខភាពឆ្អឹង អ្នកមិនគួរណាញ៉ាំតែជាតិកាលស្យូមនោះទេ ព្រោះវាមានរឿងច្រើនណាស់ដែលអ្នកអាចជួយឲ្យឆ្អឹងមានសុខភាពល្អជាងការប្រើប្រាស់កាលស្យូមតែមួយមុខ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកគួរតែធ្វើយ៉ាងណាបន្ថយស្រ្តេស និងផ្តល់ជីវជាតិកាន់តែច្រើនដល់ខួរឆ្អឹងតាមរយៈការញ៉ាំអាហារដែលត្រឹមត្រូវ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាចជួយដល់អ្នកបាន៖
បង្កើនការញ៉ាំទឹក
ដើម្បីពង្រឹងដល់ឆ្អឹងកាន់តែរឹងមាំ ចូរផ្តល់ជីវជាតិដល់ខួរឆ្អឹង ហើយអ្វីដែលងាយស្រួលធ្វើបំផុតនោះគឺការបង្កើនចំនួនជាតិទឹកដល់រាងកាយ។ ដូច្នេះចូរបង្កើនការញ៉ាំអាហារណាដែលមានសារធាតុរាវ និងប្រេងច្រើនដូចជា ទឹកដោះគោជាដើមសម្រាប់អ្នកជំងឺពុកឆ្អឹង។
បង្កើនការញ៉ាំអាហារសម្បូរអេស្ត្រូជែន
អាហារបែបរុក្ខជាតិដែលសម្បូរជាតិអេស្រ្តូជែនគឺជាវិធីដ៏ល្អមួយក្នុងការស្តាអ័រម៉ូនដែលកំពុងតែថយចុះចំពោះស្រ្តីក្រោយរ៉ាំងរដូវ។ អេស្រ្តូជែនក៏ដើរតួនាទីដ៏សំខាន់មួយក្នុងការពង្រឹងដល់ភាពមាំរបស់ឆ្អឹងដែរ។ ដូច្នេះហើយ យកល្អគួរតែបង្កើនការញ៉ាំអាហារដូចជា សណ្តែកសៀង ទឹកសណ្តែកសៀង និងតៅហ៊ូជាដើម។
ញ៉ាំគ្រាប់ធញ្ញជាតិឬគ្រាប់ផ្លែឈើជាអាហារសម្រន
មែនហើយ រឿងនេះដោយសារតែអាស៊ីតខ្លាញ់អូមេហ្គាបីជាអ្នកបង្កើនជាតិរ៉ែទៅក្នុងឆ្អឹង ដូច្នេះ វាក៏ជួយថែរក្សាឆ្អឹងកាន់តែរឹងមាំ និងសុខភាពល្អដែឬ។ ដូច្នេះគ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិពិតជាសំខាន់ណាស់។ អ្នកអាចញ៉ាំជា សណ្តែកដី កៅឡាក់ជាដើម។
បង្កើនចំនួនប៉ូតាស្យូមក្នុងរបបអាហារ
ប៉ូតាស្យូមមិនខុសពីកាលស្យូមទេគឺជួយថែរក្សាឆ្អឹងឲ្យមានសុខភាពល្អទាំងអស់នៅពេលទទួលទានវាកាន់តែច្រើន។ ប៉ូតាស្យូមក៏ជួយការពារកុំឲ្យបាត់បង់ជាតិកាលស្យូមតាមទឹកនោមដែរ។ ដូច្នេះចូរប្រាកដថាអ្នកបានញ៉ាំផ្លែអាលម៉ុន ឬសណ្តែកដីផង។
មិនត្រូវភ្លេចវីតាមីន D ទេ
មនុស្សគ្រប់គ្នាដឹងហើយថា វីតាមីន D គឺជាតម្រូវការមួយដើម្បីអាចទាញជាតិកាលស្យូមពីអាហារបាន។ ដូច្នេះដើម្បីបង្កើនវីតាមីន D ក្នុងខ្លួន គួរតែញ៉ាំអាហារដូចជា ស៊ុត ត្រីសាលម៉ុន ត្រីវសាឌីន និងត្រីសម្បូរជាតិខ្លាញ់ផ្សេងៗទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ រាងកាយអាចសំយោគវីតាមីន D ដោយខ្លួនឯងដែរតាមរយៈការហាលថ្ងៃ៕