ការដែលរកឃើញមានដុំណាមួយក្នុងសុដន់អាចជារឿងមួយគួរឲ្យខ្លាច ប៉ុន្តែមិនមែនដុំសាច់ទាំងអស់សុទ្ធតែជាជំងឺមហារីកណោះទេ។ ដុំសាច់ស្លូតមួយប្រភេទឈ្មោះថា Fibroadenoma ដែលវាមិនមែនជាអ្វីដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដុំសាច់ប្រភេទនេះច្រើនតែរកឃើញជាញឹកញាប់ក្នុងសុដន់ស្រ្តីអាយុក្រោម ៣០ឆ្នាំ។ វាជាប្រភេទដុំសាច់ដែលផ្ទុកទៅដោយជាលិកាសុដន់ និងជាលិកាតភ្ជាប់ ហើយអាចកើតលើសុដន់ម្ខាង ឬទាំងសងខាង។ 

ដុំសាច់ប្រភេទ Fibroadenoma មានទំហំតូចណាស់ ដែលសឹងតែមិនអាចស្ទាប់ដឹងឡើយ។ នៅពេលយើងស្ទាប់ដឹង លុះត្រាតែមានជាលិកាតភ្ជាប់នៅជុំវិញខ្លួនវាទៀត។ ចំពោះគែមរបស់សុំនេះគឺរលោង និងមានលក្ខណៈច្បាស់លាស់។ វាអាចមានចលនាចុះឡើងនៅក្រោមស្បែក ហើយងជាទូទៅគឺមិនឈឺឡើយ។ ដុំសាច់ប្រភេទនេះច្រើនតែស្តាប់ទៅមានអារម្មណ៍ដូចថ្មម៉ាប តែទន់ដូចកៅស៊ូ។ 

ចំពោះមូលហេតុពិតប្រាកដនៃដុំសាច់ប្រភេទនេះគឺមិនទាន់រកឃើញទេ ប៉ុន្តែអ្វីដែលដឹងនោះគឺថា អ័រម៉ូនភេទស្រីអេស្ត្រូជែនប្រហែលជាដើរតួនាទីដ៏សំខាន់មួយក្នុងការលូតលាស់ដុំសាច់មួយនេះ។ ការប្រើថ្នាំគ្រាប់ពន្យាកំណើតមុនអាយុ ២០ឆ្នាំក៏ជាប់ទាក់ទងការប្រឈមខ្ពស់នឹងការលូតលាស់ដុំសាច់មួយនេះដែរ។ 

ដុំសាច់ Fibroadenomas មានពីរប្រភេទគឺ៖

  • Simple Fibroadenomas៖ វាមិនធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងមហារីកសុដន់ទេ ហើយមើលទៅធម្មតា
  • Complex Fibroadenomas៖ ប្រភេទនេះផ្ទុកទៅដោយសមាសធាតុផ្សេងៗទៀតដូចជា Macrocyst (ដុំគីសទឹក ដែលធំៗ) និងការកកកំបោរកាលស្យូម។​

យ៉ាងណាមិញចំពោះ Complex Fibroadenomas អាចប្រឈមខ្ពស់នឹងជំងឺមហារីកសុដន់ច្រើនបន្តិចហើយ។ 

ដើម្បីដឹងថាមានដុំសាច់ប្រភេទនេះក្នុងសុដន់ស្រ្តីឬអត់នោះគេអាចធ្វើ៖ 

  • ពិនិត្យរាងកាយដោយប្រើដៃស្ទាប់សុដន់ដោយផ្ទាល់
  • ថតសុដន់
  • ថតអេកូសុដន់ 
  • ការប្រើម្ជុរចាក់ក្នុងសុដន់ដើម្បីច្រឹបយកដុំសាច់នោះទៅពីនិត្យបន្ថែមទៀតក្នុងករណីសង្ស័យថាវាអាចជាអ្វីផ្សេង ឬមហារីក។ 

បើសិនជាគ្រូពេទ្យដាក់រោគវិនិច្ឆ័យថាអ្នកមានដុំសាច់ប្រភេទ Fibroadenoma ក្នុងសុដន់ វាមិនមែនជារឿងសំខាន់ដែលត្រូវវះវាយកចេញនោះទេ។ ការវះយកចេញនេះក៏អាស្រ័យទោតាមលទ្ធផលនៃការពិនិត្យរាងកាយ ប្រវត្តគ្រួសារ និងការបារម្ភផ្ទាល់ខ្លួនផងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដុំសាច់ Fibroadenoma ដែលមិនមានការលុតលាស់ ហើយមិនមែនជាមហារីកបែបនេះអាចតាមដានក្នុងលក្ខណៈធម្មតា តាមរយៈការពិនិត្យវាដោយខ្លួនឯង ឬថតសុដន់បន្ថែមក្នុងករណីដែលចាំបាច់។ 

ករណីដែលត្រូវការវះកាត់ដុំសាច់ Fibroadenoma ចេញ ជាធម្មតាត្រូវផ្អែកលើករណីដូចខាងក្រោមនេះដែរ៖ 

  • ប៉ះពាល់ដល់រូបរាងធម្មតារបស់សុដន់
  • បង្កការឈឺចាប់
  • បារម្ភខ្លាចកើតជាមហារីក
  • មានប្រវត្តិគ្រួសារធ្លាប់កើតមហារីកសុដន់
  • ទទួលបានលទ្ធផលនៃការពិនិត្យកោសិកាដុំសាច់នោះ

បើសិនជាដុំសាច់ប្រភេទនេះត្រូវបានកាត់ចេញ វាក៏នៅតែអាចកើតមួយ ឬច្រើនទៀតនៅកន្លែងដដែលដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង