ការសម្រកទម្ងន់ ជាពិសេសខ្លាញ់ក្បាលពោះ អាចជារឿងមួយមានការលំបាកច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ត្រសក់អាចជាមិត្តដ៏ល្អមួយដែលអាចជួយដល់ការជំនះនូវមូលហេតុនាំឲ្យដុះក្បាលពោះ ដូចជាការហើមពោះ ចាលជាតិទឹកក្នុងខ្លួន ឬទល់លាមកជាដើម។ 

វាមិនមានអ្វីជាអាថ៌កំបាំងឡើយដែលថា ការសម្រកខ្លាញ់ក្បាលពោះមិនមែនជារឿងងាយស្រួល។ ប៉ុន្តែតើវានឹងមានអ្វីកើតឡើងទៅបើសិនជាមានការជួយពីត្រសក់ទៀតនោះ? បន្លែមួយនេះមានកាឡូរីទាប ហើយអាចច្រោះជាតិពុលក្នុងខ្លួនបានទៀត។ 

ដើម្បីសម្រកខ្លាញ់ក្បាលពោះបាន អ្នកត្រូវតែមានរបស់ម៉្យាងដែលមានជាតិខ្លាញ់ និងកាឡូរីទាប។ ហេតុដូច្នេះហើយ ត្រសក់អាចជាចម្លើយដ៏ត្រឹមត្រូវសម្រាប់រឿងនេះ ព្រោះតេវាសម្បូរជាតិរ៉ និងសរសៃ ហើយក៏ស័ក្តិសមក្នុងការសម្រកខ្លាញ់ក្បាលពោះបាន ដោយយោងទៅតាមហេតុផលដូចខាងក្រោមនេះ៖

  • ត្រសក់ដើរតួនាទីជាឱសថបញ្ចុះទឹកនោម ដែលជាហេតុនាំឲ្យអ្នកនោមច្រើន និងច្រោះជាតិពុល និងកាកសំណល់មកខាងក្រៅកាន់តែច្រើន។ ក្រៅពីនេះវាក៏អាចជួយបន្ថយអាការៈហើមពោះ និងបន្តឹងដល់សាច់ដុំក្នុងក្រពះ។
  • ត្រសក់នឹងដើរតួនាទីជាឱសថដោះស្រាយបញ្ហាទល់លាមក ព្រោះតែវាមានជាតិសរសៃ និងទឹកខ្ពស់។
  • ដោះស្រាយបញ្ហារលាកក្រពះ
  • ត្រសក់មានកាឡូរី និងខ្លាញ់សេរ៉ូ ដូច្នេះវានៅតែជាអាហារសម្រន់យ៉ាងឆ្លាតវ័យដើម្បីអាចចៀសផុតពីអាហារផ្សេងៗនាំឲ្យឡើងទម្ងន់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ត្រសក់មានសារធាតុបញ្ចុះកូឡេស្តេរ៉ុល ដែលអាចកំចាត់ជាតិខ្លាញ់ក្នុងក្បាលពោះបានយ៉ាងល្អ ជាពិសេសអ្នកដែលប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមតែម្តង៕