កំឡុងពេលមានផ្ទៃពោះ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ស្ត្រីដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជៀសមិនផុតពីការអនុវត្តតាមបញ្ជា និងការណែនាំជាច្រើនដើម្បីប្រាកដថាអាចសម្រាលបានជោគជ័យឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរឹងបន្តឹងរបបអាហារ គឺជាចំណុចចម្បងមួយដែលស្ត្រីព្រួយបារម្ភកំឡុងពេលមានផ្ទៃពោះ។ ថ្វីត្បិតតែស្ត្រីមានផ្ទៃពោះត្រូវបានហាមមិនឱ្យទទួលទានអាហារជាច្រើនប្រភេទក៏ដោយ ក៏នៅមានអាហារមួយប្រភេទដែលអ្នកអាចទទួលទានបានដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលមានផ្ទៃពោះ និងថែមទាំងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទៀតផង។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលស្ត្រីគួរទទួលទានកំឡុងពេលមានផ្ទៃពោះ ៖

១. សូកូឡា

មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ flavonoids សារធាតុ phenylethylamine សារធាតុ theobromine និងសារធាតុរ៉ែចាំបាច់ជាច្រើន ព្រមទាំង ម៉ាញ៉េស្យូម ក៏ដូចជាជាតិដែកដែលចាំបាច់សម្រាប់រក្សាសុខភាពស្ត្រីមានផ្ទៃពោះចៀសផុតពីបញ្ហាផ្សេងៗ ពិសេសនោះ គឺទប់ស្កាត់ជំងឺក្រឡាភ្លើង។ ទោះជាយ៉ាងណាក៏មិនត្រូវទទួលទានច្រើនពេកដែរ ហើយបរិមាណត្រឹម ៣០ ក្រាមក្នុងមួយថ្ងៃ គឺប្រសើរបំផុត!

២. ទឹកធម្មតា

ការទទួលទានទឹកគ្រប់គ្រាន់ក្នុងកំឡុងពេលមានផ្ទៃពោះមិនត្រឹមតែជួយដល់ការផលិតទឹកដោះរបស់រាងកាយនិងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយរក្សាសុខភាពនៃកោសិកាគ្រាប់ឈាមផងដែរ។ 

៣. ទំពាំងបារាំង

ស្ត្រីមានផ្ទៃពោះ គួរដាក់បញ្ចូលទំពាំងបារាំងក្នុងរបបអាហារ។ បន្លែនេះមានផ្ទុកសម្បូរទៅដោយជាតិ folate ដែលជាសារធាតុចិញ្ចឹមជួយទប់ស្កាត់ការសម្រាលកូនមុនកំណត់។ លើសពីនេះទៅទៀត ការរួមបញ្ចូលទំពាំងបារាំង ក៏ជួយទប់ស្កាត់អាការៈទល់លាមកដែលជាបញ្ហាមួយងាយនឹងកើតឡើងចំពោះស្ត្រីមានផ្ទៃពោះផងដែរ។

៤. ត្រីសម្បូរខ្លាញ់

នៅចុងត្រីមាសដំបូង ខួរក្បាលរបស់ទារកចាប់ផ្ដើមលូតលាស់អភិវឌ្ឍកាន់តែលឿនជាងផ្នែកដទៃទៀតនៃរាងកាយ។ ដូច្នេះការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និង DHA
គឺសំខាន់ណាស់ដើម្បីផ្ដល់សារធាតុចិញ្ចឹមចាំបាច់បន្ថែមជួយក្នុងដំណើរការនេះ។ ហើយត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់អូមេហ្គា ៣ និងDHA។ ទោះជាយ៉ាងណាចំពោះត្រីសាលម៉ុន អ្នកមិនគួរទទួលទានច្រើនជាង ២ ដងក្នុងមួយសប្តាហ៍ឡើយ។

៥. អាហារផ្សំឡើងពីទឹកដោះគោ

ស្ត្រីមានផ្ទៃពោះត្រូវការទទួលទានអាហារសម្បូរទៅដោយជាតិប្រូតេអ៊ីន និងកាល់ស្យូមបន្ថែម ដើម្បីការវិវឌ្ឍន៍នៃកូនក្នុងផ្ទៃល្អប្រសើរ។ ផលិតផលផ្សំឡើងពីទឹកដោះគោដូចជា យ៉ាអ៊ួរ គឺអាចផ្ដល់អត្ថប្រយោជន៍ប្រសើរមែនទែនសម្រាប់អ្នក។ ជាពិសេស យ៉ាអួរ greek ដែលមិនត្រឹមតែផ្ដល់ជាតិកាល់ស្យូមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱ្យរាងកាយនូវប្រូបាយអូទិក ក៏ដូចជាបាក់តេរីល្អៗជួយ
សម្រួលដល់ដំណើរការនៃការរំលាយអាហារផងដែរ។ ការទទួលទានអាហារមានជាតិប្រូបាយអូទិក ជួយកាត់បន្ថយទប់ស្កាត់ផលវិបាកមួយចំនួនទៀតដូចជាអាឡែកស៊ី ជំងឺក្រឡាភ្លើង ការឆ្លងមេរោគក្នុងទ្វារមាស និងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះផងដែរ។

៦. ស៊ុត

មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការ។ លើសពីនេះទៅទៀត ស៊ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ choline និង Folic acid ដែលសំខាន់ជួយការអភិវឌ្ឍខួរក្បាល និងឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ។ ការទទួលទានអាហារមានផ្ទុកសារធាតុ choline គ្រប់គ្រាន់កំឡុងពេលមានផ្ទៃពោះក៏ជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសសៃប្រសាទរបស់ទារកផងដែរ។

៧. សាច់គ្មានខ្លាញ់

សាច់គ្មានខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនគុណភាពខ្ពស់។ លើសពីនេះទៅទៀត សាច់ប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែក ដែលរាងកាយត្រូវការចាំបាច់កំឡុងពេលមានផ្ទៃពោះ។

៨. ផ្លែបឺរ

ផ្លែបឺរ មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ ជាតិ folate និងប៉ូតាស្យូម ដែលធ្វើអោយវាក្លាយជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ស្ត្រីមានផ្ទៃពោះ។ ជាតិខ្លាញ់ល្អៗជួយបង្កើនសុខភាពស្បែក ខួរក្បាលនិងជាលិការបស់ទារក។ ជាតិ folate ទប់ស្កាត់ការវិវឌ្ឍទៅជាបញ្ហាសសៃប្រសាទ។ ហើយជាតិប៉ូតាស្យូមវិញ គឺជួយបំបាត់អាការៈរមួលក្រពើ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង