ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថា អ្នកម្តាយមានផ្ទៃពោះ អាចញ៉ាំខ្ទឹមសដែលមិនទាន់ចម្អិនច្រើនបានទេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្នកម្តាយដែលមានផ្ទៃពោះ អាចពិសារខ្ទឹមសដែលមិនទាន់ចម្អិនបាន ប៉ុន្តែមិនអាចញ៉ាំច្រើននោះទេ ព្រោះក្នុងនោះមានសារធាតុដែលអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនរបស់អ្នក។ ជាហេតុដែលអាចធ្វើឲ្យអ្នកកើតមានអាការៈរាករូសបាន។ ជាពិសេស អ្នកមិនគួរបរិភោគក្នុងពេលដែលមិនទាន់ញ៉ាំអីឡើយ ព្រោះពិសារក្នុងពោះទទេរ អាចធ្វើឲ្យក្រពះអ្នករបួសបាន ថែមទាំងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃផងដែរ។ ម្យ៉ាងទៀត ក៏អាចធ្វើឲ្យអ្នកកើតអាការៈទល់លាមកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការពិសារខ្ទឹមសដែលមិនទាន់ចម្អិន ដោយមិនគួរញ៉ាំហួសកម្រិតទេ ទើបមិនប៉ះពាល់ដល់សុខភាពអ្នកទាំងពីរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)