ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងនូវអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីផ្ដល់សុខភាពល្អដល់ថ្លើមនិងអាចសម្អាតថ្លើមបានតាមបែបធម្មជាតិ ៖

១. ក្រូចឆ្មារ

មានផ្ទុកសម្បូរទៅដោយវីតាមីនC រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនិងកម្ចាត់បាក់តេរីដែល
ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយអោយមុខងារថ្លើមកាន់តែល្អប្រសើរ និងបង្កើនដំណើរការនៃការបន្សាបជាតិពុលក្នុងរាងកាយផងដែរ។

២. ដំឡូងបារាំង

បន្លែមើមនេះមានផ្ទុកសម្បូរទៅដោយសារធាតុ glutathione ដែលជួយលាងសម្អាតថ្លើមបានយ៉ាងប្រសើរ។ អ្វីដែលកាន់តែពិសេសនោះ គឺដំឡូងបារាំងជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene 
ដែលមានប្រសិទ្ធភាពទប់ស្កាត់ជំងឺមហារីក។

៣. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។

៤. រមៀត

រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin
ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។

៥. បន្លែបៃតង

ព្យាយាមទទួលទានបន្លែបៃតងអោយបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិរ៉ែ ក៏ដូចជាអង់ស៊ីមដែលល្អបំផុតចំពោះសុខភាពថ្លើមនិងការបន្សាបជាតិពុល។ វាក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។

៦. តែបៃតង

តែបៃតងជាប្រភពដ៏ល្អបំផុតនៃសារធាតុ catechins ដែលចាំបាច់សម្រាប់រក្សាសុខភាពថ្លើមទប់ស្កាត់បញ្ហា។

៧. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិមានផ្ទុកនូវសារធាតុចិញ្ចឹមមានប្រយោជន៍ច្រើន ហើយក៏ល្អចំពោះការសម្អាតថ្លើមផងដែរ។ ពិសេស គឺគ្រាប់វាល់ណឺតដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ សារធាតុ glutathione និងធាតុចាំបាច់ច្រើនទៀត ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើអោយថ្លើមមានសុខភាពល្អរឹងមាំ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៨. ក្រូចថ្លុង

ជាប្រភពដ៏ប្រសើរនៃសារធាតុ naringenin និងសារធាតុ naringin ដែលជួយការពារថ្លើមបន្សាបជាតិពុល។ ដូច្នេះកុំភ្លេចបន្ថែមក្រូចថ្លុងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕ 

Loading...