ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  

  1. របបអាហារងាយធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែមណាស់ពេលដែលអ្នកមិនប្រយ័ត្ន ព្រោះពេលដែលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន ដោយញ៉ាំតែអាហារដែលឆ្ងាញ់ ផ្អែម និងខ្លាញ់ច្រើន នឹងធ្វើឲ្យអ្នកប្រឈមមុខនឹងទឹកនោមផ្អែម។ ដូចនេះ អ្នកគួរតែកាត់បន្ថយពិសារផ្អែម ហើយបរិភោគបន្លែ ផ្លែឈើ និងញ៉ាំទឹកឲ្យច្រើន នោះជាតិស្ករក្នុងរាងកាយអ្នកមិនងាយឡើងខ្ពស់ទេ។
  2. ជាធម្មតា មនុស្សដែលធាត់ងាយកើតជំងឺទឹកនោមផ្អែមជាងមនុស្សដែលស្គម ដោយជាតិស្ករងាយឡើងខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកធាត់ អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ទើបអ្នកអាចស្រកទម្ងន់ ហើយជាតិស្ករនោះក៏ចុះតាមនោះផងដែរ។
  3. នៅពេលដែលអ្នកគ្មានពេលសម្រាក ហើយគ្មានពេលហាត់ប្រាណ ដោយរវល់ការងារច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នោះជាតិស្ករក្នុងរាងកាយអ្នកនឹងឡើងខ្ពស់ ធ្វើឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែមណាស់។ ដូចនេះ អ្នកគួរតែមានពេលសម្រាកខ្លះ ហើយធ្វើចលនាខ្លះ ទើបអ្នកមិនប្រឈមមុខនឹងជំងឺមួយនេះ។
  4. នៅពេលដែលអារម្មណ៍អ្នកមិននឹងនរ ដោយឡើងចុះជានិច្ច នោះអ្នកនឹងងាយកើតជំងឺទឹកនោមផ្អែមដូចគ្នា។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ហើយចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ទើបអ្នកអាចចៀសពីជាតិស្ករដែលអាចឡើងខ្ពស់ក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកអាចរក្សាសុខភាពដែលល្អបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង