ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែប្រយ័ត្នក្នុងកំឡុងពេលដំបូងនៃការមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកដឹងថា អ្នកមានផ្ទៃពោះ អ្នកគួរតែផ្លាស់ប្តូរការគេងរបស់អ្នក មកគេងមួយចំហៀងវិញ ដោយអាចបែរទៅស្តាំ ឬឆ្វេងបាន ព្រោះការគេងបែបនេះ អាចជួយឲ្យឈាមក្នុងរាងកាយអ្នកដើរបានល្អ ដោយអាចជួយឲ្យក្រលៀនអ្នកអាចបញ្ចេញជាតិពុលបាន។ ជាពិសេស ការគេងមួយចំហៀងខ្លួននេះ អាចជួយឲ្យកូនក្នុងផ្ទៃទទួលបានអុកស៊ីសែនបានគ្រប់គ្រាន់។
  2. ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្នពីអាការៈឈឺពោះ ដោយមិនថាឈឺខ្លាំង ឬតិចទេ អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យ ព្រោះដើម្បីចៀសពីការកើតមានគ្រោះថ្នាក់ដោយចៃដន្យ។
  3. នៅពេលដែលអ្នកកំពុងតែពរពោះ អ្នកមិនគួរនៅក្នុងកន្លែងដែលមានសីតុណ្ហភាពខ្ពស់យូរទេ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនគ្រប់រូបរាង។
  4. ៣ខែដំបូងនៃការមានផ្ទៃពោះ អ្នកគួរតែកាត់បន្ថយការរួមភេទរបស់អ្នក ព្រោះបើអ្នកបន្តរួមភេទដោយមិនគិតពីកូនក្នុងផ្ទៃ នោះកូននឹងងាយបាត់បង់ខ្លាំងណាស់ ព្រោះតែទង្វើរបស់អ្នកទាំងពីរ។
  5. អ្នកក៏គួរតែប្រយ័ត្នពីទ្វារមាសអ្នកដែរ ប្រសិនជាមានការចេញឈាមតិច ឬច្រើន អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យពិនិត្យជាបន្ទាន់ ដើម្បីអាចចៀសពីគ្រោះថ្នាក់នានា។
  6. ទោះបីជាអ្នកក្អួតយ៉ាងណាក៏ដោយ ក៏អ្នកគួរតែញ៉ាំឲ្យបានគ្រប់មុខ មិនគួររើសអាហារឡើយ ទើបកូនក្នុងផ្ទៃលូតលាស់បានល្អ។ ជាពិសេស អ្នកគួរតែពិសារបន្លែបៃតង ពពួកសណ្តែក និងផ្លែឈើឲ្យបានច្រើន ដើម្បីទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ព្រមទាំងវីតាមីនផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)