តើអ្នកចង់រស់នៅមានអាយុវែង និងសប្បាយចិត្តរហូតដែរ? បើសិនជាមែននោះ អ្នកគួរតែលះបង់ទម្លាប់មួយចំនួនដែលវាត្រូវបានគេចាត់ទុកថាធ្វើឲ្យអ្នកមានអាយុខ្លីទៅ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាទម្លាប់អាក្រក់មួយចំនួនដែលអាចធ្វើឲ្យអ្នកមានអាយុខ្លីបាន។ 

អង្គុយយូរ

ខណៈពេលដេលអ្នកកំពុងតែអង្គុយជាញឹកញាប់នៅមុខកុំព្យូទ័រទាំងនៅកន្លែងធ្វើការ ឬមើលទូរទស្ន៍នៅផ្ទះនោះ វាពិតជាអាចធ្វើឲ្យអ្នករីករាយមែន ប៉ុន្តែការដែលរស់នៅបែបនេះហើយគ្មានលំហាត់ប្រាណ អាចបណ្តាលឲ្យមានបញ្ហាសុខភាពច្រើន។ ជាក់ស្តែង ជីវិតរស់នៅបែបស៊ីដេកៗអាចធ្វើឲ្យមនុស្សឆាប់ស្លាប់បាន។ 

ហាត់ប្រាណខ្លាំងក្លាពេក

បើសិនជាអ្នកគិតថា ការចំណាយពេលវេលាហាត់ប្រាណច្រើនគឺជារឿងដ៏ល្អនោះ អ្នកគួរតែគិតឡើងវិញហើយ។ ការដែលហាត់ប្រាណច្រើនពេក នឹងដាក់សម្ពាធដល់បេះដូង ហើយអាចនឹងមានអាយុខ្លីបានដែរ។ 

មិនមានទំនាក់ទំនងក្នុងសង្គម

ការទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិនឹងជួយបំបាត់ស្រ្តេស។ ការដែលរស់នៅមានមនុស្សនៅជុំវិញខ្លួនចេះយកចិត្តទុកដាក់ចំពោះអ្នក ហើយអ្នកយកចិត្តទុកដាក់ចំពោះគេវិញនោះ នឹងបង្កើតបានជាអារម្មណ៍សប្បាយចិត្ត និងសេចក្តីស្រឡាញ់ ហើយក៏ជួយឲ្យមានអាយុវែងដែរ។ 

គេងច្រើនពេក

មនុស្សគ្រប់គ្នាដឹងហើយថា ការគេងមិនបានគ្រប់គ្រាន់ពិតជាមិនល្អចំពោះសុខភាពឡើយ។ តើអ្នកមានដឹងទេថា ការគេងច្រើនពេកមិនគ្រាន់តែមិនល្អចំពោះសុខភាពទេ តែថែមទាំងប៉ះពាល់ដល់ភ្នែកទៀតផង? យកល្អគួរតែគេងត្រឹមតែ ៧ ទៅ៨ម៉ោងក្នុងមួយយប់គឺគ្រប់គ្រាន់ហើយ។ 

ញ៉ាំអាហារមិនផ្តល់សុខភាពច្រើនពេក

តាមពិត អាហារមិនផ្តល់សុខភាពអាចធ្វើឲ្យសុខភាពចុះខ្សោយបាន។ បើសិនជាអ្នកចូលចិត្តអាហារមានជាតិខ្លាញ់ ឬប្រៃច្រើននោះ អ្នកគួរតែគិតឡើងវិញហើយ។ 

តែងតែមានអារម្មណ៍ស្មុគស្មាញ

ដូចគេនិយាយថា ការសើចច្រើនគឺជាឱសថព្យាបាលជំងឺដ៏ល្អបំផុត។ គ្រូពេទ្យនិយាយថា ការសើចពិតជាអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបាន។ តាមរយៈការសើចជាញឹកញាប់វានឹងធ្វើឲ្យដំណើរជីវិតកាន់តែមានភាពងាយស្រួលជាងមុន។ 

រួមភេទមិនគ្រប់គ្រាន់

នេះគឺជាហេតុផលមួយផ្សេងទៀតដែលថាវាគឺជារឿងដ៏អស្ចារ្យមួយដែលអ្នកត្រូវការធ្វើសកម្មភាពច្រើននៅលើគ្រែ។ អ្នកជំនាញនិយាយថា អត្រានៃការស្លាប់របស់អ្នកមិនបានរួមភេទជាញឹកញ៉ាប់ឃើញថាខ្ពស់ជាងអ្នករួមភេទញឹកញាប់រហូតដល់ ៥០ភាគរយឯណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះបើសិនជាអ្នកចង់មានអាយុវែង និងជីវិតសប្បាយរីករាយនោះ អ្នកគួរតែរួមភេទឲ្យបានញឹកញ៉ាប់។ 

មិនមានការងារធ្វើ

តាមការសិក្សាបានឲ្យដឹងថា ការប្រឈមនឹងការឆាប់ស្លាប់នឹងកើនឡើងប្រហែល ៦៣ភាគរយបើសិនជាអ្នកមិនអាចស្វែងរកការងារធ្វើបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង