ការឈឺចាប់នៅសុដន់អាចជារឿងកើតឡើងជាញឹកញ៉ាប់ ប៉ុន្តែបើសិនជាអ្នកកំពុងតែព្យាយាមមានផ្ទៃពោះ អ្នកប្រហែលជាគិតថា ការឈឺចាប់ក្នុងអាងត្រនាប់គឺជាអាការៈមួយដែលអ្នកកំពុងតែរងចាំហើយ។ តើអ្នកកំពុងតែឆ្ងល់ថាតើអាការៈនេះជាសញ្ញានៃការមានផ្ទៃពោះមែនទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មែនហើយ អ្វីដែលជាភាពស៊ាំចិត្តនោះគឺថា ការឈឺសុដន់អាចកើតឡើងដោយហេតុផលច្រើនខុសៗគ្នា។ ខ្លះទាក់ទងនឹងបម្រែបម្រួលអ័រម៉ូន ហើយវាក៏មិនទាក់ទងនឹងការមានផ្ទៃពោះដែរ។
តើវាមានអារម្មណ៍បែបណាទៅក្នុងពេលមានផ្ទៃពោះ?
ការឈឺសុដន់អាចកើតឡើងដោយមូលហេតុច្រើនណាស់។ វាអាចកើតឡើងម្ខាង ឬទាំងសងខាង។ អ្នកប្រហែលជាមានអារម្មណ៍ថាឈឺនៅកន្លែងណាមួយច្បាស់លាស់ ឬឈឺចាក់ទៅឃ្លៀក។ ការឈឺចាប់អាចកើតឡើងជាប់ ឬកើតបាត់ៗ។ ក្នុងរយៈពេលដំបូងនៃការមានផ្ទៃពោះ ការឈឺសុដន់អាចមានលក្ខណៈងំ។ សុដន់ប្រហែលជាមានលក្ខណៈធ្ងន់ និងហើម។ វាអាចងាយឈឺពេលប៉ះ ហាត់ប្រាណ និងរួមភេទ។ បើសិនជាអ្នកចូលចិត្តគេងផ្កាប់ ការឈឺចាប់អាចកើតឡើងនៅពេលយប់។
សម្រាប់ស្រ្តីភាគច្រើន ក្បាលសុដន់ងាយនឹងឈឺក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូង។ វាអាចនឹងឈឺពេលប៉ះ ឬស្ងួតក្រោយពីងូតទឹក ឬពាក់អាវទ្រនាប់រួច។ ប៉ុន្តែការស្រាវក្បាលសុដន់ខ្លាំងជាធម្មតាកើតឡើងក្នុងរយៈពេលពីរបីសប្តាហ៍។ នៅត្រីមាសដំបូង អ្នកប្រហែលជាយល់ថាសុដន់មានលក្ខណៈណែន និងធ្ងន់ជាងឈឺ។ ស្រ្តីខ្លះក៏មានអារម្មណ៍ឈឺឈៀបៗនៅក្បាលសុដន់ និងជុំវិញក្បាលសុដន់ក្នុងត្រីមាសដំបូងដែរ។ ការឈឺសុដន់ដូចគេចាក់ មិនកើតឡើងញឹកញាប់ក្នុងពេលមានផ្ទៃពោះទេ។
ហេតុអ្វីបានជាការឈឺសុដន់កើតឡើងនៅពេលមានផ្ទៃពោះភ្លាមៗចឹង?
ការឈឺចាប់នៅសុដន់ច្រើនតែជាអាការៈដំបូងនៃការមានផ្ទៃពោះ ដែលកើតឡើងមួយទៅពីរសប្តាហ៍ដំបូងក្រោយមានកូនរួច ហើយជាធម្មតាគឺសប្តាហ៍ទីបី ឬបួនឯណោះទេ។ ការឈឺសុដន់មានលក្ខណៈខ្លាំងនៅត្រីមាសដំបូងដោយសារតែរាងកាយកំពុងតែមានអ័រម៉ូនច្រើន។ អ័រម៉ូនទាំងនេះសំខាន់ណាស់សម្រាប់រៀបចំរាងកាយដើម្បីចិញ្ចឹមកូនក្នុងផ្ទៃ។ វាក៏ភ្ញោចដល់ក្រពេញទឹកដោះដើម្បីត្រៀមលក្ខណៈរួចជាសម្រេចសម្រាប់បំបៅកូនផងដែរ។
តើខ្ញុំគួរតែបារម្ភដែរទេ?
ការឈឺសុដន់ក្នុងពេលមានផ្ទៃពោះ ឬមុនពេល ឬក្នុងពេលមករដូវ គឺជារឿងកើតឡើងជាញឹកញ៉ាប់ ហើយជាទូទៅគឺគ្មានអ្វីដែលត្រូវបារម្ភឡើយ។ ហើយបើសិនជាការឈឺសុដន់បាត់ទៅវិញក្រោយពីចប់ត្រីមាសដំបូងហើយ នោះពិតជាអស្ចារ្យណាស់។ វាគឺជារឿងធម្មតាសុទ្ធសាទ។ វាមិនខុសគ្នានឹងការចាញ់កូនទេ អាការៈខ្លះនឹងបាត់ទៅវិញនៅពេលការលូតលាស់របស់ផ្ទៃពោះចេះតែវិវត្តន៍ទៅមុខ។ អ្វីដែលដែលគួរបារម្ភគឺអារម្មណ៍នៃការលូតលាស់ដុំសាច់ក្នុងសុដន់ឯណោះទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដុំសាច់ស្លូត អាចនឹងកើតឡើងក្នុងពេលមានផ្ទៃពោះដែរ ដូច្នេះចូរកុំមានអារម្មណ៍ភ្ញាក់ផ្អើលអី តែត្រូវទៅជួបពេទ្យឲ្យបានលឿនតាមតែអាចធ្វើទៅបាន៕