Join with Health.com.kh on Telegram

តើអ្នកធ្លាប់ត្រូវបានគ្រូពេទ្យប្រាប់ថា កំពុងតែលើសជាតិខ្លាញ់មួយប្រភេទឈ្មោះថា Triglycerides ដែរទេក្រោយពីពិនិត្យឈាមរួច? បើសិនជាចឹងមែន ចូរកុំភ័យអី។ ធម្មតាខ្លាញ់ Triglycerides គឺជាជាតិខ្លាញ់មួយប្រភេទដែលមានក្នុងចរន្តឈាម ហើយកាលណាវាមានចំណួនច្រើនជាងធម្មតា គឺបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពទាំងអស់ ជាពិសេសប្រឈមខ្ពស់នឹងជំងឺបេះដូងតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកកំពុងតែលើសជាតិខ្លាញ់ប្រភេទនេះក្នុងឈាមមែន យកល្អគួរតែព្យាយាមចៀសវាងអាហារខាងក្រោមនេះខណៈពេលដែលកំពុងតែលេបថ្នាំព្យាបាលហើយ៖

បន្លែមានជាតិអាមីដុង

ដោយសារតែបន្លែគឺជាអាហារដែលផ្តល់សុខភាពល្អបំផុត មិនមែនមានន័យថាអ្នកត្រូវតែញ៉ាំវារហូតនោះទេ។ បើសិនជាខ្លាញ់ Triglycerides ក្នុងឈាមឡើងខ្ពស់ហើយ យកល្អគួរតែចៀសវាងបន្លែដែលមានជាតិអាមីដុងដូចជា ដំឡូងបារាំង សណ្តែក និងពោតជាដើម។ កាលណាអ្នកញ៉ាំអាហារទាំងនេះច្រើនវានឹងបំលែងពីកាបូអ៊ីដ្រាតទៅជាខ្លាញ់ Triglycerides កាន់តែខ្លាំងដែរ។ 

ផ្លែឈើ

យើងដឹងហើយថា ផ្លែឈើមានជាតិសរសៃ អង់ទីអុកស៊ីដង់ វីតាមីន និងជាតិរ៉ែខ្ពស់។ ជាអកុសល ផ្លែឈើភាគច្រើនក៏សម្បូរជាតិផ្អែមមួយឈ្មោះថា Fructose ដែរ។ កាលណាជាតិផ្អែមបែបនេះចូលក្នុងខ្លួនច្រើន វានឹងបំលែងទៅជាខ្លាញ់ Triglycerides ។ យកល្អគួរតែញ៉ាំផ្លែឈើតែពីរទៅបីផ្លែអីបានហើយក្នុងមួយថ្ងៃ។ 

គ្រឿងស្រវឹង

ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម (ស្រ្តីអាចញ៉ាំបានមួយកែវ និងបុរសបាន ២កែវក្នុងមួយថ្ងៃ) គឺផ្តល់ផលល្អដល់បេះដូង។ ប៉ុន្តែវាជារឿងខុសគ្នាដាច់បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហេតុផលនោះគឺថា ការញ៉ាំគ្រឿងស្រវឹងច្រើន នឹងបង្កនើចំនួនខ្លាញ់ Triglycerides ក្នុងឈាមកាន់តែខ្ពស់៕