ក្នុងរដូវដែលក្តៅខ្លាំង សមត្ថភាពរាងកាយក្នុងការជួយឲ្យត្រជាក់ខ្លួនឯងអាចនឹងរងការប៉ះពាល់មិនខាន។ នៅពេលរាងកាយខ្សោះជាតិទឹក ការបាត់បង់ជាតិទឹក និងអំបិលពីក្នុងចរន្តឈាម អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងខ្លាំងដោយសារតែភាពក្តៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះមិនបាច់និយាយអ្វីឆ្ងាយពីស្រ្តីដែលធ្វើការរោងចក្រខ្លាំង ហើយស្ថិតក្នុងក្រោមកម្តៅបរិយាកាសការងារក្តៅខ្លាំងឡើយ។ ដូច្នេះពួកគេងាយនឹងអស់កម្លាំងរហូតដល់ដួលសន្លប់ណាស់។ អាការៈនៃការអស់កម្លាំងដោយសារតែក្តៅខ្លាំងនោះមានដូចជា៖
- បែកញើស និងខ្សោយខ្លាំង
- ស្បែកស្លេកស្លាំង និងត្រជាក
- ជីពចរដើរញ៉ាប់ និងខ្សោយ
- ចង្អោ ឬក្អួត
- ចង្អោ ឬក្អួត
- វិលមុខ និងខ្យល់គរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាមនុស្សម្នាក់បង្ហាញអាការៈជាច្រើននៃការអស់កម្លាំងដោយសារតែភាពក្តៅមែន យកល្អគួរតែនាំគេទៅកន្លែងដែលត្រជាក់ និងស្វែងរកការព្យាបាលឲ្យបានលឿនផង៕