វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ដែលអ្នកអាចផ្តល់កំណើតដល់កូនខ្លួនឯងឲ្យបានស្គាល់ពិភពលោកមួយនេះ ហើយវាក៏ជារឿងមិនអាចបំភ្លេចបានក្នុងជីវិតដែរ។ ប៉ុន្តែវាក៏គ្មានអ្វីដែលអាចធ្វើឲ្យអ្នកមានភាពអស់កម្លាំងទាំងផ្លូវកាយ និងចិត្តដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សម្រាប់រយៈពេលពីរបីថ្ងៃដំបូងក្រោយពីសម្រាលកូនរួច មានរឿងខ្លះដែលអញនកគួរតែកុំធ្វើ ដើម្បីកុំឲ្យមានបញ្ហា និងផលវិបាក។ យ៉ាងណាមិញ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរតែចៀសវាងក្រោយពីសម្រាលកូនរួច៖

មិនគេង

អ្នកប្រហែលជាមិនអាចគេងបានច្រើនឡើយងដោយសារតែចង់នៅជិតកូនដើម្បីមើលថែគាគ្រប់នាទីរហូត ហើយក៏ចង់ឲ្យគេគេងបានច្រើនដែរ។ ការដែលអាចគេងបានច្រើនវិញគឺជារឿងដ៏សំខាន់មួយដែលអ្នកម្តាយថ្មីថ្មោងគ្រប់រូបត្រូវតែធ្វើ។ ដូច្នេះចូរអនុញ្ញាតិឲ្យខ្លួនឯងគេបានច្រើនផងដើម្បីរបួសកាន់តែឆាប់ជា និងមានកម្លាំង។ 

ហាត់ប្រាណច្រើន

វាអាចជារឿងដែលអ្នកត្រូវការបំផុតក្នុងការហាត់ប្រាណពីរម៉ោងក្នុងមួយថ្ងៃនៅផ្ទះតែឯង ឬក្លិប ដើម្បីឲ្យស្រកទម្ងន់មកភាពដើមវិញលឿនបំផុតតាមតែអាចធ្វើទៅបាន។ ប៉ុន្តែ វាគឺជារឿងដែលអ្នកត្រូវចៀសវាងគ្រប់រូបភាពតែម្តង ព្រោះក្រោយពីសម្រាលកូនរួច អ្នកនឹងមានអារម្មណ៍ឈឺចាប់គ្រប់កន្លែង ហើយការបង្ខំខ្លួនឯងហាត់ប្រាណទៀត រឹតតែធ្វើឲ្យការឈឺចាប់កាន់តែខ្លាំងផងដែរ។ បើសិនជាអ្នកចង់ចាប់ផ្តើមសម្រកទម្ងន់វិញមែន ចូរចំណាយពេលដើរពីរបីនាទី ឬហាត់ប្រាណដោយផ្តោតសំខាន់តែលើអាងត្រគាកទៅបានហើយ។ 

តមចំណី

ក្រៅពីហាត់ប្រាណខ្លាំង អ្នកក៏ចង់តមចំណីដែរដើម្បីឲ្យស្រកខ្លាញ់ដែលលើស ជាពិសេសតំបន់ចង្កេះតែម្តង។ ប៉ុន្តែវាជាទង្វើរដែលអ្នកគួរតែចៀសវាងទៅវិញទេ។ បើសិនជាអ្នកកំពុងតែបំបៅដោះកូន យកល្អគួរតែជ្រើសរើសរបបអាហារមានតុល្យភាពឲ្យបានទៀងទាត់ និងព្យាយាមញ៉ាំអាហារដែលផ្តល់ជីវជាតិគ្រប់គ្រាន់ ទើបជាតម្រូវការរាងកាយ និងទារក។ 

ងូតទឹក ឬហែលទឹក

គោលបំណងដំបូងគេខណៈពេលដែលអ្នកស្ថិតក្នុងស្ថានភាពជាមកវិញ គឺធ្វើយ៉ាងណាកុំឲ្យមានការបង្ករោគកើតឡើង។ ការងូតទឹក ឬហែលទឹកប្រៀបដូចជាការអញ្ជើញមេរោគឲ្យចូលក្នុងរបួសអ៊ីចឹង។ ប៉ុន្តែអ្នកជំនាញនិយាយថា ការងូតទឹកផ្កាឈូកគឺជារឿងល្អបំផុត ព្រោះវាអាចជួយលាងសម្អាតរាងកាយ និងផ្តល់ភាពស្រស់ស្រាយបានផង។ ក្នុងនាមជាម្តាយថ្មីថ្មោង មានការពិបាកច្រើនណាស់ដែលត្រូវប្រឈមមុខ ហើយការចាប់ផ្តើមថ្ងៃថ្មីដោយការងូតទឹកផ្កាឈូកអាចជួយឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ជំនះការពិបាកទាំងនោះបាន។ 

ការស្រាវជ្រាវក្នុង Google

ភាគច្រើនបើសិនជាអ្នកជាម្តាយលើកដំបូង អ្នកប្រហែលជាចង់ដឹងច្រើនថា មានអ្វីគួរតែធ្វើខ្លះក្នុងដំណើរជីវិតចិញ្ចឹមកូន និងត្រូវប្រុងប្រយ័ត្នអ្វីខ្លះ។ យ៉ាងណាមិញ ការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេតខុសទំនង និងមិនត្រឹមត្រូវអាចទទួលបានអារម្មណ៍កាន់តែភ័យខ្លាចបាន។ ដូច្នេះដើម្បីអាចធ្វើជាម្តាយគេបានល្អ អ្នកត្រូវតែចៀសវាងភាពតក់ស្លុត និងភ័យខ្លាច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ បើសិនជាអ្នកមានសំណួរអ្វីមួយ ចូរយកវាទុកសួរគ្រូពេទ្យ ម្តាយ ឬមិត្តភក្តិអ្នកដែលធ្លាប់មានកូនរួចវិញទៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង