តើអ្នកមិនអាចរងចាំបានការឆាប់មានកូនមែនទេ? បើសិនជាអ៊ីចឹងមែននោះ អត្ថបទមួយនេះគឺត្រឹមត្រូវសម្រាប់អ្នកហើយ។ មនុស្សគ្រប់គ្នាដឹងហើយអំពីសារៈសំខាន់នៃការតាមដានទៅលើរបបអាហារ។ វាអាចទាក់ទងនឹងការសម្រកទម្ងន់ រក្សារាងកាយឲ្យនៅសមសួន ព្យាបាលជំងឺ ឬរក្សាជំងឺក្នុងខ្លួនកុំឲ្យកាន់តែធ្ងន់ធ្ងរជាដើម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែព្យាយាមមានផ្ទៃពោះមែន មានអាហារមួយចំនួនដែលអ្នកគួរតែចៀសវាងឲ្យហើយដូចជា៖
អាហារកៃឆ្នៃ
អាហារកៃឆ្នៃគឺងាយស្រួលរួក ហើយមានតម្លៃថោកទៀត ដូច្នេះវាក៏ស្រួលសម្រាប់អ្នកដែលមានការរវល់ច្រើនមិនអាចធ្វើម្ហូបញ៉ាំខ្លួនឯងបាន។ យ៉ាងណាមិញ ផលិតផលអាហារទាំងនេះអាចផ្តល់ជាធាតុផ្សំសិប្បនិមិត្តដល់រាងកាយស្រ្តី រហូតដល់បង្កជាអតុល្យភាពអ័រម៉ូនក្នុងខ្លួនបាន។ ដូច្នេះវាក៏ពិបាកធ្វើឲ្យមានផ្ទៃពោះផងដែរ។
អាហារសម្បូរខ្លាញ់
គ្រប់គ្នាដឹងហើយថា ដើម្បីរក្សារាង គឺចៀសវាងអាហារដែលមានខ្លាញ់ច្រើន។ ប៉ុន្តែបើសិនជាអ្នកកំពុងតែចង់មានផ្ទៃពោះ អ្នកក៏គួរចៀសវាងអាហារខ្លាញ់ដែរ ព្រោះវាអាចនឹងធ្វើឲ្យឡើងទម្ងន់ និងអតុល្យភាពអ័រម៉ូនបាន។ ការដែលធាត់អាចប្រឈមខ្ពស់នឹងផលវិបាករបស់វា និងមិនងាយអាចឲ្យកូនលូតលាស់ក្នុងផ្ទៃបានល្អទេ។
អាហារសមុទ្រសម្បូរជាតិបារ៉ត
ដោយសារតែអាហារមកពីសមុទ្រមិនមែនមានន័យថា វាមានសុវត្ថិភាព ១០០ភាគរយក្នុងការទទួលទានឡើយ។ ឧទាហរណ៍ដូចជា ត្រីឆ្លាម ឬធូណា សុទ្ធតែជាត្រីមានជាតិបារ៉តខ្ពស់ទាំងអស់។ កាលណារាងកាយមានជាតិបារ៉តច្រើន វានឹងបង្កជាផលវិបាកដល់ប្រព័ន្ធប្រដាប់បន្តពូជ ហើយក៏បង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃផងដែរ។
គ្រឿងស្រវឹង
គ្រប់គ្នាដឹងហើយថា ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម (មួយកែវក្នុងមួយថ្ងៃ) អាចផ្តល់ផលល្អដល់សុខភាព ដោយសារតែវាទៅបន្ថយការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ជាកុសល អ្នកជំនាញនិយាយថា អ្នកត្រូវតែចៀសវាងការញ៉ាំគ្រឿងស្រវឹងទាំងស្រុងតែម្តងបើសិនជាមានបំណងចង់មានផ្ទៃពោះ។ នេះដោយសារតែវាអាចធ្វើឲ្យរមានការរលាក ហើយបន្ថយចំនួនវីតាមីន B ក្នុងខ្លួន ដែលសំខាន់សម្រាប់បង្កើនឱកាសនៃការមានផ្ទៃពោះបាន។
ញ៉ាំភេសជ្ជៈមានជាតិហ្គាសជាទៀងទាត់
យកល្អគួរតែចៀសវាងការញ៉ាំភេសជ្ជៈមានជាតិហ្គាសផងបើសិនជាអ្នកពិតជាចង់បានកូនមែន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យោងទៅតាមស្ថិតិបានឲ្យដឹងថា ការញ៉ាំភេសជ្ជៈបែបនេះអាចបង្កជាការរលាក ដែលបង្កគ្រោះថ្នាក់ដល់អ័រម៉ូន និងប្រព័ន្ធប្រដាប់បន្តពូជផង៕