ប្រសិនជាអ្នកជាបុគ្គលដែលមានក្រលៀនមិនល្អ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  

  1. អ្នកគួរតែពិសារទឹកឲ្យបានច្រើន ព្រោះទឹកអាចជួយរក្សាក្រលៀនអ្នកឲ្យដំណើរការល្អ។ ដូចនេះ ក្រលៀនរបស់អ្នកនឹងឆាប់រឹងមាំវិញជាមិនខានឡើយ។
  2. អ្នកគួរតែធ្វើការហាត់ប្រាណ ដោយអ្នកអាចទៅសួរច្បារ រួចបន្ធូរអារម្មណ៍ ដោយដកដង្ហើមចេញចូល ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ នោះវានឹងផ្តល់ប្រយោជន៍ដល់ក្រលៀនអ្នកជាខ្លាំង។
  3. អ្នកគួរតែគេងឲ្យគ្រប់ម៉ោង ដោយគួរតែចូលគេងពីព្រលឹម ទើបអាចការពារក្រលៀនអ្នកឲ្យវិលត្រឡប់មកសុខភាពល្អវិញ។ បើអ្នកគេងមិនគ្រប់ ហើយតែងតែចូលគេងយប់ជ្រៅ នោះវានឹងប៉ះពាល់ដល់ក្រលៀនអ្នកជាខ្លាំង។
  4. អ្នកអាចត្រដុសដៃទាំងសងខាងរបស់អ្នកឲ្យក្តៅ រួចយកមកដាក់លើចង្កេះសងខាងរបស់អ្នក។ បន្ទាប់មកអ្នកអាចធ្វើការម៉ាស្សាចុះឡើយ ដោយមួយថ្ងៃធ្វើចំនួនពីរដង គឺធ្វើនៅពេលព្រឹក និងពេលល្ងាច នោះក្រលៀនអ្នកនឹងមានសុខភាពល្អខ្លាំង។
  5. អ្នកគួរតែកាត់បន្ថយការរួមភេទរបស់អ្នក ព្រោះនៅពេលដែលអ្នករួមភេទច្រើនពេក ក៏អាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នកផងដែរ ដោយអាចធ្វើឲ្យវាទ្រុឌទ្រោមបាន។
  6. អ្នកគួរតែកាត់បន្ថយពិសារថ្នាំ មិនថាថ្នាំចិន ឬបារាំងទេ ព្រោះថ្នាំទាំងនោះសុទ្ធតែងាយប៉ះពាល់ដល់ក្រលៀនអ្នកដោយមិនដឹងខ្លួន។
  7. អ្នកអាចធ្វើការហាត់ប្រាណឲ្យទៀងទាត់ ព្រោះការហាត់ប្រាណនេះ មិនត្រឹមតែអាចជួយឲ្យសុខភាពអ្នកល្អទេ ថែមទាំងអាចជួយការពារក្រលៀនអ្នកឲ្យមានសុខភាពល្អទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)