ការរាករូសអាចបង្កឡើងដោយរឿងជាច្រើនខុសៗគ្នា។ រឿងនេះអាចមានការញ៉ាំអាហារមានមេរោគ និងបញ្ហាក្រពះពោះវៀន និងរលាកពោះវៀនជាដើម។ មិនខ្វល់ថាវាបង្កឡើងដោយសារអ្វីឡើយ យកល្អគួរតែប្រុងប្រយ័ត្ននូវអ្វីដែលត្រូវញ៉ាំផង ព្រោះការញ៉ាំមានទំនាក់ទំនងខ្លាំងណាស់នឹងការរាករូស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីអាហារមួយចំនួនដែលអ្នកគួរចៀសវាងបើសិនជាកំពុងតែមានអាការៈរាករូសហើយព្រោះវាអាចជាដើមហេតុនាំឲ្យការរាករូសកាន់តែធ្ងន់ធ្ងរបាន៖
ផលិតផលធ្វើពីទឹកដោះគោ
ទឹកដោះគោ ការ៉េម ឬបឺរ គួរតែជារឿងដែលចៀសបើសិនជាអ្នកកំពុងតែរាកហើយ។ ការពិតនោះគឺថា ការរាករបស់អ្នកអាចបង្កឡើងដោយភាពមិនអាចទទួលបាននូវសារធាតុ Lacotse ដែលមានក្នុងទឹកដោះគោ ដូច្នេះការចៀសវាងផលិតផលមួយនេះគឺជារឿងល្អបំផុត។
អាហារលឿន
មានហេតុផលច្រើនណាស់ដែលអ្នកត្រូវកាត់បន្ថយការញ៉ាំអាហារលឿនដូចជា លើសជាតិស្ករ លើសសម្ពាធឈាម លើសកូឡស្តេរ៉ុល គាំងបេះដូង និងជំងឺបេះដូងជាដើម។ អ្នកក៏គួរចៀសវាងអាហារលឿនដែរបើសិនជាកំពុងតែរាករូស។ សារធាតុខ្លាញ់ដ៏ច្រើនក្នុងអាហារលឿនអាចធ្វើឲ្យអ្នករត់ទៅបន្ទប់ទឹកកាន់តែច្រើនដងថែមទៀត។
ជាតិផ្អែមសិប្បនិមិត្ត
សារធាតុផ្អែមសិប្បនិមិត្តភាគច្រើនគឺជាដើមហេតុនាំឲ្យរាករូសតែម្តង។ អ្វីដែលគេឃើញញឹកញាប់គឺសារធាតុ Sorbitol និង Mannitol តែម្តង។ យ់ាងណាមិញ អ្នកក៏ត្រូវចៀសវាងការញ៉ាំភេសជ្ជៈមានជាតិហ្គាសដែរ ដោយសារតែវាមានជាតិផ្អែមសិប្បនិមិត្តដូចគ្នា។
បន្លែពណ៌បៃតង
យើងគ្រប់គ្នាដឹងហើយថា អាហារសម្បូរជាតិសរសៃដូចជា បន្លែគឺល្អណាស់សម្រាប់ពោះវៀន ដោយសារតែវាអាចជួយបំបាត់ការទល់លាមកបាន។ គួរឲ្យស្តា បន្លែផ្តល់សុខភាពភាគច្រើននឹងធ្វើទុក្ខការរាកកាន់តែខ្លាំងវិញ ជាពិសេសបើសិនជាញ៉ាំវាទាំងឆៅ។
អាហារហិរ
វាមិនមានអ្វីជាអាថ៌កំបាំងឡើយដែលអ្នកត្រូវចៀសវាងការញ៉ាំហិរបើសិនជាកំពុងតែជួបបញ្ហាច្រាលអាស៊ីតក្រពះ។ បើសិនជាអ្នកកំពុងតែដោះស្រាយការរាករូស យកល្អគួរតែចៀសវាងការញ៉ាំហិរដែរទៅ។ អាហារហិរអាចបង្កការរលាកនៅភ្នាស់ខាងក្នុងរបស់ផ្លូវក្រពះពោះវៀនបាន។ ការរាករូសភាគច្រើនអាចជាប់ទាក់ទងនឹងការរលាកពោះវៀនដែរ។
ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ការញ៉ាំកាហ្វេ តែបៃតង កូកាកូឡា ភេសជ្ជៈប៉ូវកម្លាំង និងផលិតផលផ្សេងៗទៀតដែលមានជាតិកាហ្វេអ៊ីនគួរតែចៀសវាងបើសិនជាអ្នកកំពុងតែជួបបញ្ហារាករូស។ ការពិតនោះគឺថា ជាតិកាហ្វេដើរតួនាទីជាភ្នាក់ងារបញ្ចុះទឹកនោម ហើយវាក៏ជំរុញដល់ការខ្សោះជាតិទឹករបស់ការរាករូសផងដែរ។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ អ្នកក៏គួរតែចៀសវាងគ្រឿងស្រវឹងផង ព្រោះវាអាចជំរុញដល់ការរាករុសកាន់តែខ្លាំង៕