ការដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម ត្រូវបានសម្គាល់ដឹងតាមរយៈ ដកដង្ហើមម្តងៗមានការពិបាក ឬមានភាពតឹងខ្លាំងក្នុងទ្រូង។ បញ្ហាសុខភាព ការហាត់ប្រាណខ្លាំងក្លា សីតុណ្ហភាពក្តៅពេក ធាត់ជ្រុល និងការរស់នៅទីទួលខ្ពស់ សុទ្ធតែអាចនាំឲ្យពិបាកដកដង្ហើមបានទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីកាត់បន្ថយការពិបាកដកដង្ហើមរ៉ាំរ៉ៃ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ហាត់ប្រាណជាទៀងទាត់
- ឈប់ជក់បារី
- ចូរចំណាយពេលផ្លាស់ប្តូរអារម្មណ៍នៃការគិត មកគិតអ្វីដែលស្រួលៗ ជាពិសេសការគិតវិជ្ជមានឲ្យបានច្រើន
- ចៀសវាងការស្ថិតក្នុងសីតុណ្ហភាពក្តៅពេក ឬត្រជាក់ពេក
- ចៀសវាងការប៉ះពាល់នឹងផ្សែងគីមី និងផ្សែងបារីអាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីអ្វីដែលគួរធ្វើបើសិនជាអាការៈនេះកាន់តែធ្ងន់ធ្ងរទៅៗ៕