បុរសម្នាក់នេះកំពុងតែមានប្រតិកម្មអាឡែហ្ស៊ីនៅច្រមុះខ្លាំង

ប្រតិកម្មអាឡែហ្ស៊ីច្រមុះគឺជាប្រតិកម្មមួយប្រភេទដែលប្រព័ន្ធភាពស៊ាំធ្វើការខ្លាំងជ្រុលទៅលើវត្តមានរបស់លម្អងផ្កា សារធាតុបង្កអាឡែហ្ស៊ី ធូលីដីជាដើម ដែលនាំឲ្យរមាស់ៗក្នុងច្រមុះ និងកណ្តាសជាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាការអាឡែហ្ស៊ីនេះបង្កឡើងដោយលម្អងផ្កាច្រើន នោះហៅថា Hay Fever។អាការៈជាច្រើនដែលជាប់ទាក់ទងនឹងប្រតិកម្មអាឡែហ្ស៊ីច្រមុះមានដូចជា កណ្តាស ក្អក ហៀរសម្បោរ ហូរទឹកសម្បោរនៅក្រោយច្រមុះ និងអស់កម្លាំងជាដើម។ បើសិនជាអ្នកមិនចង់ប្រើថ្នាំគ្រប់គ្រងប្រតិកម្មនេះទេ អ្នកអាចសាកល្បងវិធីព្យាបាលបែបធម្មជាតិដូចខាងក្រោមនេះបាន៖

ទឹកសេរ៉ូមប្រៃ

បើសិនជាអ្នកមានប្រតិកម្មអាឡែហ្ស៊ីមែន រឿងមួយដែលគួររៀបចំនោះគឺការប្រើទឹកសេរ៉ូមប្រៃលាងច្រមុះ។ ទឹកសេរ៉ូមប្រៃតូចៗគឺងាស្រួលរកណាស់នៅតាមឱសថដ្ឋាន ហើយក៏មិនបាច់មានវេជ្ជបញ្ជាទិញដែរ។ អ្នកគ្រាន់តែយកវាមកបន្តក់ក្នុងច្រមុះដែលមានបញ្ហា ហើយព្យាយាមហីសវាចេញមកខាងក្រៅដើម្បីសម្អាតសម្បោរជាការស្រេច។ 

សម្គាល់មូលហេតុ

តើអ្នកមានប្រតិកម្មជាមួយនឹងធូលីដី លម្អងផ្កា ឬអាហារអ្វីមួយ? ការយល់ដឹងអំពីមូលហេតុរបស់វា អាចជួយអ្នកបង្ការរឿងនេះកុំឲ្យកើតឡើងនៅថ្ងៃក្រោយទៀតបាន។ 

ទឹកខ្មេះផ្លែប៉ោម

អ្នកក៏អាចប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមដើម្បីជួយសម្រួលដល់ប្រតិកម្មអាឡែហ្ស៊ីច្រមុះបានដែរ ដោយសារតែវាដើរតួនាទីជាសារធាតុប្រឆាំងនឹងអាឡែហ្ស៊ី ព្រមទាំងថ្នាំផ្សះក្នុងពេលជាមួយគ្នា។ វានឹងទៅបន្ថយភាពធ្ងន់ធ្ងរនៃអាការៈអាឡែហ្ស៊ីដូចជា ការតឹងច្រមុះ កណ្តាស និងឈឺក្បាលជាដើម។ ដើម្បីអាចធ្វើបាន អ្នកត្រូវការទឹកខ្មេះផ្លែប៉ោមដែលសុទ្ធល្អ ២ស្លាបព្រាកាហ្វេ លាយជាមយយទឹកក្តៅឧណ្ហៗមួយកែវ។ លាយបន្ថែមនូវទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេទៀត ហើយកូរលាយវាឲ្យសប់។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរញ៉ាំភេសជ្ជៈបែបនេះបីដងក្នុងមួយថ្ងៃ ជាពិសេសនៅរដូវផ្តាសាយដើម្បីកាត់បន្ថយអាការៈប្រតិកម្មអាឡែហ្ស៊ីច្រមុះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង