ទឹកផ្លែឈើសម្រាប់ច្រោះជាតិពុលគឺមានច្រើនប្រភេទណាស់។ ប៉ុន្តែមានរឿងមួយដែលមនុស្សយើងមិនបានដឹងនោះគឺ វាមិនមែនមានតម្លៃថោកឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ទឹកផ្លែឈើសម្រាប់ច្រោះជាតិពុលដែលថ្លៃៗមិនប្រាកដថាមានប្រសិទ្ធភាពដូចអ្វីដែលគេពពាយនាយលក់តាមទីផ្សាដែរ។ យ៉ាងណាមិញ អ្នកក៏អាចប្រើប្រាស់ផលិតផលប្រចាំថ្ងៃដែលមានក្នុងផ្ទះដើម្បីបង្កើតជាការច្រោះជាតិពុលពីក្នុងពោះវៀនដោយខ្លួនឯងបាន ហើយមិនបាច់អស់លុយច្រើនទៀត។
ទឹក
និយាយដល់ការច្រោះជាតិពុលក្នុងពោះវៀន គ្មានអ្វីថោកជាងការញ៉ាំទឹកធម្មតាឡើយ។ ជឿឬអត់ថា អ្នកជំនាញបានបញ្ជាក់ថា ការញ៉ាំទឹកធម្មតាៗគឺគ្រប់គ្រាន់ជាងការទិញផលិតផលលាងសម្អាតពោះវៀនទាំងមូលផង។ ដូច្នេះគួរតែញ៉ាំទឹកធម្មតាឲ្យបានពីរលីត្រក្នុងមួយថ្ងៃដើម្បីច្រោះជាតិពុលនានាចេញពីពោះវៀន។
តែខ្ញី
អ្នកអាចញ៉ាំតែខ្ញីពីរបីដងក្នុងមួយថ្ងៃ ដើម្បីបំបាត់នូវអ្វីដែលគ្មានប្រយោជន៍ក្នុងពោះវៀនបាន។ នេះដោយសារតែភេសជ្ជៈមួយនេះអាចភ្ញោចដល់សកម្មភាពលាងសម្អាតផ្លូវក្រពះពោះវៀនបាន។ តែខ្ញីផ្ទុកទៅដោយសារធាតុប្រឆាំងនឹងការរលាក ដែលចូលរួមដល់ការជាសះរបស់ពោះវៀនផង។
រមៀត
ដោយសារតែវាជាប់ទាក់ទងនឹងខ្ញី ដូច្នេះវាមិនមានអ្វីភ្ញាក់ផ្អើលឡើយដែលរមៀតអាចធ្វើបានដែរ។ គ្រឿងផ្សំធ្វើម្ហូបមួយនេះនឹងជំរុញដល់មុខងារកាន់តែខ្លាំងរបស់ថ្លើម និងថង់ទឹកប្រមាត់ក្នុងការប្រមូលចោលសារធាតុពុលដែលមានក្នុងពោះវៀន។ រឿងធម្មតាដែលអ្នកអាចធ្វើបាន គឺការញ៉ាំតែរមៀត។
ផ្លែប៉ោម
គ្រប់គ្នាដឹងហើយថា ផ្លែប៉ោមមួយផ្លែអាចការពារខ្លួនមិនឲ្យមានជំងឺ។ តែវាក៏អាចជួយបោសសម្អាតជាតិពុលផ្សេងៗក្នុងពោះវៀនផងដែរ។ ហេតុផលគឺថា វាមានផ្ទុកទៅដោយជាតិសរសៃ និងទឹកដែលល្អសម្រាប់ការបោសសម្អាត។ ជាតិសរសៃមួយប្រភេទឈ្មោះ Pectin របស់ផ្លែប៉ោមក៏អាចបោសសម្អាតសរសៃឈាមដែលកំពុងតែកក់ស្ទះផងដែរ។
បន្លែពណ៌បៃតង
និយាយដល់អាហារសម្បូរជាតិសរសៃ បន្លែពណ៌បៃតងគឺគ្រប់គ្រាន់ណាស់សម្រាប់ការជួយថែរក្សាផ្លូវក្រពះពោះវៀនឲ្យនៅស្អាតល្អ និងផ្តល់សុខភាព។ បន្លែពណ៌បៃតងដ៏ល្អមានដូចជា ស្ពៃជើងទា ឬប្រភេទស្ពៃក្តោបៗជាើដម។
គីមឆី
មានហេតុផលពីរយ៉ាងដែលគីមឆីផ្តល់ផលល្អដល់សុខភាព និងល្អបំផុតសម្រាប់លាងសម្អាតពោះវៀន។ ទី១ ផ្ទុកទៅដោយជាតិសរសៃដ៏ល្អ។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទី២ ជួយផ្គត់ផ្គង់បាក់តេរីមានប្រយោជន៍ដល់ពោះវៀន៕