ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃ ហើយវាក៏ត្រូវបានគេដឹងថា មិនអាចព្យាបាលជាដែរ គ្រាន់តែអាចគ្រប់គ្រងបានប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កាលណាអ្នកមានជំងឺនេះហើយ អ្នកនឹងមានវាអស់មួយជីវិត។ យកល្អគួរតែធ្វើយ៉ាងណាគ្រប់គ្រងជំងឺនេះឲ្យបានល្អដើម្បីចៀសផុតពីផលវិបាកជាច្រើនរបស់វាចាប់ពី ខ្វាក់ភ្នែក ខូចសរសៃប្រសាទ ជំងឺតម្រងនោម គាំងបេះដូងរហូតដល់ដាច់សរសៃឈាមខួរក្បាល។ ដើម្បីអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន គ្មានអ្វីអាចធ្វើបានជាងការប្រើថ្នាំឡើយ ប៉ុន្តែវានៅតែមានរឿងជាច្រើនទៀតដែលអាចធ្វើបានដើម្បីរក្សាភាពចុះទាបធម្មតារបស់ជាតិស្ករក្នុងឈាមបានថេរហូត ជាក់ស្តែកដូចជាការគ្រប់គ្រងចំណីអាហារ និងការហាត់ប្រាណតែម្តង។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីការហាត់ប្រាណខ្លះៗដែលត្រូវបានគេរកឃើញថា ជួយបញ្ចុះជាតិស្ករក្នុងឈាមបានដូចជា៖
ការដើរ
រឿងសាមញ្ញៗដូចជាការដើរនេះ អ្នកអាចធ្វើវាបានត្រឹមតែ ២០នាទីអី ក៏គ្រប់គ្រាន់ទៅហើយសម្រាប់លំហាត់ប្រាណបញ្ចុះជាតិស្ករក្នុងឈាម។ តែបើសិនជាអ្នកចង់បានលំហាត់ប្រាណដែលខ្លាំងជានេះបន្តិច អ្នកអាចប្រើវិធីដើរលឿនៗក៏បានដែរ គឺមានប្រយោជន៍ដូចគ្នា។ វាមិនត្រឹមតែជួយបញ្ចុះជាតិស្ករក្នុងឈាមទេ តែក៏ជួយសម្រកទម្ងន់ថែមទៀតផង។
ជិះកង់
អ្វីដែលល្អបំផុតសម្រាប់ការជិះកង់ គឺវាជាទម្រង់ហាត់ប្រាណដ៏ឆ្លាតវៃមួយសម្រាប់បេះដូងសរសៃឈាម ដោយមិនបង្កផលវិបាកច្រើនដល់សន្លាក់ ជាពិសេសអ្នកឈឺសន្លាក់តែម្តង។ ការជិះកង់ក៏អាចជួយឲ្យអ្នកទទួលបានការលំហែកាយនូវទិដ្ឋភាពខាងក្រៅផ្ទះបានយ៉ាងល្អដែរ។
ហែលទឹក
វាមិនខុសគ្នានឹងការជិះកត់ទេ គឺផ្តល់ភាពងាយស្រួលដល់សន្លាក់។ នេះគឺជាលំហាត់ប្រាណដ៏ល្អឥតខ្ចោះមួយសម្រាប់អ្នកដែលមិនអាចធ្វើលំហាត់ប្រាណអ្វីបាន ដោយសារតែសន្លាក់ឈឺ និងរលាក។ ប៉ុន្តែការហែលទឹកអាចជួយឲ្យអ្នកជំងឺទឹកនោមផ្អែមចៀសផុតពីផលវិបាកនៃការដំបៅជើងបានយ៉ាងល្អ។
ការលើកទម្ងន់
អ្នកជំនាញក៏បានបញ្ជាក់ទៀតថា ការជ្រើសរើសលំហាត់ប្រាណដោយការលើកទម្ងន់ត្រូវបានបង្កើងឡើងដើម្បីជំរុញដល់ការលូតលាស់សាច់ដុំ និងរក្សាភាពសមសួនរបស់រាងកាយផង។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលមានសាច់ដុំគ្មានខ្លាញ់ គឺជារឿងល្អបំផុតសម្រាប់អ្នកកំពុងតែប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដោយសារតែវាជួយរំលាយជាតិខ្លាញ់ច្រើនផង និងបញ្ចេញជាតិស្ករដែលកំពុងតែលើសចេញពីចរន្តឈាមផង៕