ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើដែលមានចិត្តទូលាយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំច

បុគ្គលឆ្នាំច ជាមនុស្សដែលមិនប្រកាន់ច្រើនឡើយ ដោយគេមានចិត្តដែលទូលាយតែម្តង។ ជាពិសេស គេក៏ជាបុគ្គលដែលមិនធម្មតាដែរ។ ជាហេតុដែលធ្វើឲ្យគេអាចចំណេញបានប្រាក់មួយផ្នែកធំចូលមក។ ម្យ៉ាងទៀត គេក៏អាចជោគជ័យលើមុខរបរផងដែរ។

ឆ្នាំម្សាញ់

មនុស្សឆ្នាំម្សាញ់វិញ នៅពេលដែលគេគិតអ្វី គេនឹងបញ្ចេញជាសកម្មភាព ថែមទាំងចេះរៀបចំផែនការក្នុងរយៈពេលវែងទៀតផង។ ជាហេតុដែលធ្វើឲ្យមុខរបររបស់គេមានភាពនឹងនរ គ្មានអ្វីអាចបក់ឲ្យរលំបានឡើយ។ ដូចនេះ ប្រាក់របស់គេក៏មិនតិចដែរ។

ឆ្នាំរោង

បុគ្គលឆ្នាំរោង មានចិត្តដែលទូលាយខ្លាំង ថែមទាំងជាបុគ្គលដែលតែងតែប្រកាន់ខ្ជាប់នូវគំនិតដែលត្រូវ។ ជាហេតុដែលធ្វើឲ្យចំណូលរបស់គេអាចកើនឡើងតាមនឹងផងដែរ។ ដូចនេះ មិនថាគេធ្វើអ្វីទេ សុទ្ធតែអាចទទួលបានផលខ្ពស់ទាំងអស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)