នៅពេលស្រ្តីម្នាក់មានផ្ទៃពោះ ទោះបីជាមានបញ្ហាតូចបំផុតតាចបំផុតក៏អាចក្លាយទៅជារឿងធំសម្រាប់ពួកគេដែរ។ ស្រ្តីមានផ្ទៃពោះភាគច្រើនមានការសង្ស័យណាស់នូវអ្វីដែលគេមិនគួរធ្វើ ឬអ្វីដែលគួរធ្វើក្នុងពេលមានផ្ទៃពោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះខាងក្រោមនេះគឺជាសំណួរមួយចំនួនដែលពួកគេបានសួរមកយើងខ្ញុំ៖

តើខ្ញុំអាចប្រើថ្នាំលាបជែលឬស្ព្រាយបាញបំបាត់ការឈឺចាប់ក្នុងពេលមានផ្ទៃពោះដែរទេ?

យកល្អគួរតែចៀសវាងការប្រើផលិតផលខាងលើដើម្បីបំបាត់ការឈឺចាប់ក្នុងពេលមានផ្ទៃពោះ។ ក្នុងពេលមានផ្ទៃពោះដំបូងៗ អ្នកមិនគួរណាប្រើថ្នាំលាបបំបាត់ការឈឺចាប់ទាំងនេះទេ ខណៈដែលកូនចាស់ខែអាចប្រើបានខ្លះ ប៉ុន្តែគួរតែព្យាយាមចៀសវាងទៅ។ ជាធម្មតា បើសិនជាអ្នកធ្លាប់មានអាការៈឈឺខ្នងក្នុងពេលមានផ្ទៃពោះ នោះវាអាចដោយសារតែការកង្វះជាតិកាលស្យូម ដូច្នេះការប្រើប្រាស់ជាតិកាលស្យូមបន្ថែមគឺជារឿងសមខាន់។ 

តើវាមានសុវត្ថិភាពទេក្នុងការប្រើក្រែមបំបាត់មុនក្នុងពេលមានផ្ទៃពោះ?

ថ្វីត្បិតតែវាគឺជារឿងមានសុវត្ថិភាពមែនក្នុងការប្រើក្រែមបំបាត់មុនក្នុងពេលមានផ្ទៃពោះ តែធាតុពិតនោះគឺថា មុន និងការមានផ្ទៃពោះមិនមែនជារឿងអាក្រក់នោះទេ។ 

តើអាចបន្តព្យាបាលបញ្ហាសក់ជ្រុះឬអង្គែរស្បែកក្បាលទៀតក្នុងពេលមានផ្ទៃពោះដែរទេ?

ចូរមិនត្រូវប្រើវិធីព្យាបាលសក់ជ្រុះ ឬអង្គែរស្បែកក្បាលទាំងអស់ក្នុងពេលមានផ្ទៃពោះ។ ជាទូទៅ ថ្នាំប្រភេទ Steroids ច្រើនតែបញ្ចូលក្នុងការការព្យាបាលសក់ជ្រុះ ហើយភាគច្រើនមិនគួរប្រើក្នុងពេលមានផ្ទៃពោះពេលដំបូងៗឡើយ។ 

តើខ្ញុំអាចធ្វើម៉េចទើបអាចបង្ការការរាករូសក្នុងពេលមានផ្ទៃពោះបាន?

ការបង្ករោគគឺជាមូលហេតុដ៏ចំបងមួយនៃការរាករូស។ ក្នុងពេលមានផ្ទៃពោះ ស្រ្តីតែងតែមានចំណង់អាហារសាហាវៗលើការញ៉ាំរបស់គ្រប់យ៉ាង និងគ្រប់ពេល ហើយក៏ងាយនឹងញ៉ាំរបស់អ្វីដែលមិនមានអនាម័យ ឬមិនផ្តល់សុខភាពដែរ។ ដូច្នេះដើម្បីបង្ការការរាករូស ក្នុងពេលមានផ្ទៃពោះ ចូរប្រុងប្រយ័ត្ននូវអ្វីដែលអ្នកញ៉ាំផង ដោយធ្វើយ៉ាងណាមានអនាម័យនៃការញ៉ាំ។ ការរាករូសក្នុងពេលមានផ្ទៃពោះអាចបណ្តាលឲ្យខ្សោះជាតិទឹកក្នុងខ្លួន ដែលវាមិនមានសុវត្ថិភាពសោះសម្រាប់ម្តាយ និងកូនក្នុងផ្ទៃ។ 

តើអាចចាប់ផ្តើមហាត់ប្រាណឬដើរក្នុងពេលមានផ្ទៃពោះដែរទេ?

អ្នកមិនគួរណាចាប់ផ្តើមអ្វីមួយដែលថ្មីដូចជា ការដើរ ឬហាត់ប្រាណក្នុងពេលមានផ្ទៃពោះឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកជាមនុស្សហាត់ប្រាណស្រាប់ នោះអ្នកពិតជាអាចបន្តការហាត់ប្រាណដដែល ប៉ុន្តែចូរប្រាកដថា អ្នកធ្វើវាស្រាលៗ និងមានការណែនាំពីអ្នកជំនាញផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង