តើធ្វើម៉េចទើបដឹងថា អ្នកកំពុងតែញ៉ាំទឹកបានគ្រប់គ្រាន់ទៅនៅពេលលេបថ្នាំ? គ្រូពេទ្យច្រើនតែប្រាប់អ្នកជំងឺខ្លួនឲ្យញ៉ាំទឹកមួយកែវពេញនៅពេលលេបថ្នាំ ប៉ុន្តែយើងដូចជាមិនសូវធ្វើតាមគាត់សោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយអ្នកខ្លះញ៉ាំទឹកតែបន្តិច ឯខ្លះទៀតសឹងតែមិនលេបទឹកទៅជាមួយផង។ 

ហេតុអ្វីបានជាត្រូវញ៉ាំទឹកពេលលេបថ្នាំ?

ទឹកគឺជាយាន្តជំនះមួយសម្រាប់ដឹកនាំថ្នាំ។ ហើយថ្នាំភាគច្រើនគឺរលាយក្នុងទឹក។ ទឹកជាអ្នកជួយដល់ការធ្វើចលនារបស់ថ្នាំពីមាត់ចូលទៅក្រពះ ដោយកុំឲ្យវាស្ទះ ឬស្អិតជាប់នៅកន្លែងណាមួយឡើយ។ 

តើមានអ្វីកើតឡើងទៅបើសិនជាអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ពេលលេបថ្នាំ?

អ្នកខ្លះមានទម្លាប់លេបថ្នាំផ្ទាល់ដោយមិនបានញ៉ាំទឹកឡើយ ប៉ុន្តែមូលហេតុពីរយ៉ាងដែលតម្រូវឲ្យលេបថ្នាំជាមួយទឹកមានដូចជា៖ 

  • ថ្នាំដែលមានសំបកអាចស្អឹតជាប់នឹងអណ្តាត ឬបំពង់ក ហើយក៏អាចមានរសជាតិល្វីងក្នុងមាត់ ព្រមទាំងបណ្តាលឲ្យឆ្លាក់បានដែរ។ 
  • បើសិនជាអ្នកលេបថ្នាំដោយមិនមានទឹកទេ វានឹងមិនអាចរលាយបានល្អឡើយ។ ថ្នាំទាំងមូលនឹងមិនអាចប្រើប្រាស់បានតែម្តង។ អ្វីដែលជាករណីកម្រនោះគឺថា ថ្នាំទាំងមូលនឹងចេញតាមលាមកវិញតែម្តង។ 

សម្រាប់ថ្នាំប្រឆាំងការរលាកមួយចំនួនដូចជា Ibuprofen នៅពេលលេបដោយគ្មានទឹកគ្រប់គ្រាន់ វានឹងបណ្តាលឲ្យឈឺគ្រពះបាន រហូតដល់ដំបៅក្រពះទៀតក៏មាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជាធម្មតា អ្នកគួរតែញ៉ាំទឹកមួយកែវនៅពេលលេបថ្នាំ។ ចូរចៀសវាងការញ៉ាំទឹកដែលក្តៅពេក ឬត្រជាក់ពេក។ បើសិនជាអ្នកមិនច្បាស់អំពីរឿងនេះទេ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីចំនួនណាមួយដែលសមស្របនឹងអ្នកទទួលទាននៅពេលលេបថ្នាំ៕