មានស្រ្តីច្រើនណាស់ដែលពិបាកក្នុងការទទួលយកការរ៉ាំងរដូវក្នុងជីវិតណាស់។ ធម្មតា វត្តមានអាការៈមិនស្រួលខ្លួនរបស់ដំណាក់កាលជីវិតមួយនេះធ្វើឲ្យកាន់តែពិបាករស់នៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការព្យាបាលដោយប្រើអ័រម៉ូន Hormone Replacement Therapy (HRT) អាចដោះស្រាយរឿងនេះបាន ប៉ុន្តែមិនមែនស្រ្តីគ្រប់គ្រប់គ្នាសុទ្ធតែអាចប្រើបានទាំងអស់ឡើយ ព្រោះវាប្រឈមនឹងជំងឺបេះដូង ឬមហារីកសុដន់។ ដូច្នេះវិធីដែលល្អគឺវិធីដោះស្រាយតាមបែបធម្មជាតិ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញនូវវិធីហាត់ប្រាណមួយចំនួនដែលអាចជួយសម្រួលដល់អាការៈនៃការរ៉ាំងរដូវបាន៖
ថែសួន
ការត្រុងៗនៅក្នុងសួនដំណាំគឺជារឿងល្អមួយសម្រាប់បំបាត់អាការៈរ៉ាំងរដូវបានតាមរបៀបពីរយ៉ាង។ ទី១ ជាលំហាត់ប្រាណដែលបន្ថយស្រ្តេស និងការថប់អារម្មណ៍ និងសម្រកទម្ងន់ផងដែរ។ ទី២ វាអនុញ្ញាតិឲ្យស្រ្តីទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យ ដែលសំខាន់សម្រាប់សម្រួលដល់អារម្មណ៍របស់ពួកគេ។
ការដើរ
ស្រ្តីរ៉ាំងរដូវគឺមិនចាំបាច់តែត្រូវទៅហាត់ប្រាណក្នុងក្លិបថ្លៃៗ ក៏អាចសម្រួលដល់អាការៈរ៉ាំងរដូវបានដែរ។ រឿងសាមញ្ញៗដូចជា ការដើរធម្មតារយៈពេលយ៉ាងហោចណាស់ ២០នាទី ក៏គ្រប់គ្រាន់ទៅហើយ។ ការដើរនេះក៏ល្អក្នុងការទប់ស្កាត់ជំងឺពុកឆ្អឹងផងដែរ ដែលស្រ្តីប្រឈមខ្ពស់បំផុតក្រោយពីរ៉ាំងរដូវរួច។
ការរាំ
ការទៅហាត់ប្រាណគួរតែធ្វើឲ្យមានភាពភ្ញាក់ផ្អើល។ ហើយវាគ្មានអ្វីដែលផ្តល់ភាពរីករាយជាងការរាំទៀងឡើយ។ សព្វថ្ងៃនេះ អ្នកទាំងអស់គ្នាក៏ធ្លាប់ឃើញច្រើនដែរ សម្រាប់លំហាត់ប្រាណដោយការរាំនៅតាមមាត់ទន្លេមុខវាំងយើង គឺសុទ្ធតែស្រ្តីៗវ័យចំណាស់ ប៉ុន្តែវានឹងផ្តល់ប្រយោជន៍ដល់ពួកគេខ្លាំងសម្រាប់បន្ថយអាការៈពេលរាំងរដូវ។
ហាត់យូហ្គា
ស្រ្តីរ៉ាំងរដូវដែលមិនចូលចិត្តសកម្មភាពដែលបែកញើសខ្លាំង អាចពិចារណាលើការហាត់យូហ្គាជាប្រចាំបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការផ្សំគ្នាដោយការហាត់ប្រាណ និងតាំងសមាធិអាចជួយឲ្យស្រ្តីមានរាងស្អាត ហើយក៏ទទួលបានប្រយោជន៍ក្នុងការបន្ថយអាការៈជាច្រើននៃការរាំងរដូវថែមទៀត។ ការហាត់យូហ្គាទៀងទាត់ក៏ជួយបន្ថយទាំងស្រ្តេស និងថប់អារម្មណ៍ផងដែរ៕