សម្រាប់អ្នកធ្វើការខាងក្រៅ ឬការដ្ឋាន ទំនងជាងាយនឹងមានបញ្ហាខ្សោះជាតិទឹកខ្លាំងណាស់ ហើយក៏អាចមានជំងឺដែលទាក់ទងនឹងការក្តៅបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ សម្រាប់អ្នកដែលធ្វើការក្រោមកម្តៅអាកាសធាតុក្តៅខ្លាំង យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរញ៉ាំទឹកឲ្យបានច្រើន ហើយក៏មិនចាំបាច់រងចាំរហូតដល់ស្រេកទឹកចាំញ៉ាំដែរ
- ចូរចៀសវាងគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិផ្អែម
- ចូរលាបឡេការពារកម្តៅព្រះអាទិត្យបន្ថែមករណីចាំបាច់
- បើសិនជាអាច ចូរទៅធ្វើការឲ្យលឿនបន្តិច ឬក្រទៅបន្តិចដើម្បីចៀសវាងការក្តៅក្នុងពេលវេលាដែលក្តៅខ្លាំង
- ចូរសិក្សាអំពីរបៀបសម្គាល់អាការៈជំងឺដែលទាក់ទងនឹងការក្តៅខ្លាំង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកមានអារម្មណ៍ថាអស់កម្លាំង ឬចង់សន្លប់ ចូរឈប់ធ្វើការសិន ហើយទៅរកកន្លែងត្រជាក់ៗសម្រាក៕