ប្រសិនជាអ្នកជាមនុស្សស្រី៥ប្រភេទខាងក្រោមនេះ អ្នកគួរតែចៀសពីថ្នាំពន្យារកំណើត។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ប្រសិនជាអ្នកជាអ្នកម្តាយដែលកំពុងឲ្យកូនបៅទឹកដោះ អ្នកមិនគួរញ៉ាំថ្នាំពន្យារកំណើតឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនជាខ្លាំងនៅពេលដែលកូនបៅទឹកដោះអ្នក។ ដូចនេះ អ្នកគួរតែប្រើស្រោមអនាម័យជំនួសវិញ។
  2. បើអ្នកមានផ្ទុករោគស្ត្រី អ្នកក៏មិនគួរពិសារថ្នាំពន្យារកំណើតដែរ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរឡើងៗ ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកនឹងពិបាកព្យាបាលឲ្យជាសះស្បើយណាស់។
  3. នៅពេលដែលអ្នកកំពុងតែប្រឈមមុខនឹងជំងឺទឹកនោមផ្អែម អ្នកក៏មិនគួរញ៉ាំថ្នាំពន្យារកំណើតដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ជំងឺអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រើវិធីផ្សេង ដើម្បីពន្យារកំណើត ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
  4. បើអ្នកមានជំងឹបេះដូង និងជំងឺលើសសម្ពាធឈាម អ្នកក៏មិនគួរប្រើថ្នាំពន្យារកំណើតដែរ ព្រោះវាអាចផ្តល់សម្ពាធដល់បេះដូងអ្នកខ្លាំង ដោយធ្វើឲ្យជំងឺអ្នកងាយរើឡើងគ្រប់ពេល។
  5. នៅពេលដែលអ្នកមានជំងឺរលាកថ្លើម ឬក្រលៀន អ្នកគួរតែចៀសឲ្យឆ្ងាយពីថ្នាំពន្យារកំណើតនេះ ព្រោះវាអាចផ្តល់សម្ពាធខ្លាំងដល់ក្រលៀន និងថ្លើមរបស់អ្នក ដោយធ្វើឲ្យជំងឺអ្នកមិនងាយជាឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)