ក្នុងនាមជាមនុស្សស្រីម្នាក់ នៅពេលដែលអ្នករួមភេទលើកដំបូង អ្នកគួរតែប្រយ័ត្ននូវចំណុចទាំងឡាយខាងក្រោមនេះ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  

  1. នៅមុនពេលដែលអ្នករួមភេទ អ្នកគួរតែប្រើសាប៊ូ(ប្រើសម្រាប់លាងប្រដាប់ភេទ) និងទឹកក្តៅអ៊ុនៗ ដើម្បីលាងប្រដាប់ភេទ អ្នកឲ្យស្អាត ទើបមិនងាយឆ្លងរោគចូលទៅក្នុងរាងកាយអ្នក។
  2. បើអ្នកមិនចង់បានកូនទេ អ្នកគួរតែប្រើប្រាស់របៀបការពារឲ្យបានត្រឹមត្រូវ ព្រោះយប់ដំបូងនេះ ជាពេលវេលាដែលអ្នកងាយមានផ្ទៃពោះជាទីបំផុត។
  3. អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ មិនគួរភ័យពេកនោះទេ ដោយអ្នកអាចនិយាយគ្នាជាមុនសិន ពីរបៀបទាំងឡាយ ទើបអ្នកអាចបន្ធូរអារម្មណ៍ដើម្បីអនុវត្តបាន។
  4. ក្រោយពេលដែលអ្នករួមភេទជាលើកដំបូងរួច ផ្នែកខាងក្រោមនឹងអាចមានឈាមតិចៗ។ ដូចនេះ អ្នកអាចយកសម្លីដើម្បីជូតថ្នមៗបាន ហើយមិនគួរបន្តរួមភេទទៀតទេ ព្រោះវាអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែបើឈាមច្រើនទៅៗ អ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)