ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា សាវម៉ាវ គឺជាផ្លែឈើហូបផ្លែមួយប្រភេទដែលពេញនិយមណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះជាចូលចិត្ត ឬឧស្សាហ៍ទទួលទានយ៉ាងណាក៏ដោយ ក៏អ្នកប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ល្អប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលល្អៗនៃការទទួលទានផ្លែសាវម៉ាវ ៖

១. ជាប្រភពនៃជាតិដែកចាំបាច់ 

ផ្លែសាវម៉ាវ គឺជាប្រភពដ៏ប្រសើរនៃជាតិដែកដែលជួយក្នុងការកែតម្រូវកំណត់បរិមាណអុកស៊ីសែនត្រឹមត្រូវក្នុងរាងកាយ។ ជាតិដែកជួយដឹកនាំអុកស៊ីសែនពីសួតទៅកាន់រាល់គ្រប់ជាលិកាក្នុងរាងកាយ រួមទាំងជម្រុញការផលិតគ្រាប់ឈាមក្រហមផងដែរ។ កង្វះនៃជាតិដែកអាចបង្កជំងឺគួរឲ្យព្រួយបារម្ភដូចជា ជំងឺខ្វះគ្រាប់ឈាមក្រហម។

២. ទប់ស្កាត់ជំងឺមហារីក

នោះក៏ព្រោះតែសាវម៉ាវមានផ្ទុកសម្បូរទៅដោយជាតិសសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងវីតាមីន C ដែលអាចទប់ស្កាត់ជំងឹមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនោះជួយប្រយុទ្ធប្រឆាំងការរលាកនិងការពារកោសិកាក្នុងរាងកាយមិនអោយទទួលរងផលប៉ះពាល់។ វីតាមីន C មានប្រសិទ្ធ
ភាពកម្ចាត់រ៉ាឌីកាល់សេរីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងប្រសើរ។

៣. ជម្រុញពង្រឹងថាមពលរាងកាយ

ផ្លែឈើនេះ មានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត រួមទាំងប្រូតេអ៊ីន ដូច្នេះក្រោយពីទទួលទានរាងកាយនឹងទទួលបានថាមពលបន្ថែមភ្លាមៗ។ លើសពីនេះទៅទៀត សាវម៉ាវ ជាប្រភពនៃជាតិទឹកដែលជួយបំបាត់ការស្រេកទឹក ហើយស្ដារថាមពលរាងកាយឡើងវិញ។

៤. បង្កើនពង្រឹងសុខភាពឆ្អឹង

សាវម៉ាវ ក៏ជាប្រភពដ៏ប្រសើរនៃជាតិផូស្វ័រ កាល់ស្យូម និងជាតិដែកដែលជួយពង្រឹងសុខភាពឆ្អឹងអោយកាន់តែប្រសើរឡើង ហើយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង រួមទាំងជំងឺឆ្អឹងផ្សេងៗទៀត។

៥. មានផ្ទុកជាតិសសៃខ្ពស់

សាវម៉ាវ មានផ្ទុកជាកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយជាតិសសៃដែលប្រសើរចំពោះសុខភាពពោះវៀន ក៏ដូចជាប្រព័ន្ធរំលាយអាហារ។ ផ្លែឈើនេះជួយធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ដោយសារជាតិទឹក និងជាតិសសៃដែលវាមានផ្ទុក។ ដូច្នេះវាក៏ជួយឲ្យស្រកទម្ងន់ផងដែរ។

៦. ជួយកម្ចាត់កាកសំណល់ពីតម្រងនោម

សាវម៉ាវ មានផ្ទុកជាតិផូស្វ័រដែលល្អប្រសើរក្នុងការជួយកម្ចាត់ជាតិពុលចេញពីតម្រងនោម។ ជាតិផូស្វ័រ ក៏មានសារៈសំខាន់ជួយជួសជុល រួមទាំងរក្សាភាពរឹងមាំនៃរាល់កោសិកា និងជាលិការាងកាយផងដែរ។

៧. បង្កើនថាមពលរាងកាយ

សាវម៉ាវ ជាប្រភពធម្មជាតិដ៏ប្រសើរនៃកាបូអ៊ីដ្រាត ជាតិស្ករ និងប្រូតេអ៊ីនដែលផ្ដល់អោយរាងកាយនូវថាមពលបន្ថែម។

៨. សុខភាពបេះដូង

បរិមាណជាតិសសៃខ្ពស់នៃផ្លែសាវម៉ាវជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងបានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង