Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងសុទ្ធតែដឹងថា ការគេង គឺសំខាន់ណាស់ចំពោះសុខភាពរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមិនត្រឹមតែការគេងមិនគ្រប់គ្រាន់នោះទេដែលបង្កផលប៉ះពាល់ចំពោះសុខភាព ប៉ុន្តែទម្លាប់មួយចំនួននៅពេលគេងក៏ជះឥទ្ធិពលគួរអោយព្រួយបារម្ភផងដែរ។ ថាតើទម្លាប់អ្វីខ្លះទៅដែលអ្នកមិនគួរធ្វើនៅពេលគេង? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីសកម្មភាពដែលអ្នកគួរឈប់ធ្វើកំឡុងពេលគេងជៀសវាងបញ្ហាមិនល្អកើតឡើង ៖

១. គេងទាំងគ្រឿងសម្អាងលើមុខ

ស្ត្រីភាគច្រើនមានទម្លាប់មិនល្អមួយដោយគេងទាំងមិនលាងគ្រឿងតុបតែងចេញពីមុខ។ ការគេងទាំងគ្រឿងសម្អាងបែបនេះបង្កផលប៉ះពាល់ដល់ស្បែកមុខគួរអោយព្រួយបារម្ភដែលមិនត្រឹមតែជះឥទ្ធិពលដល់ស្រទាប់កូឡាជែនប៉ុណ្ណោះទេ ប៉ុន្តែក៏នាំអោយកើតរោគមុនដោយសារតែការស្ទះរន្ធញើសផង
ដែរ។

២. ទទួលទានកាហ្វេអ៊ីនមុនពេលចូលគេង

ប្រសិនបើអ្នកជាមនុស្សញៀនកាហ្វេនោះ អ្នកប្រាកដជាងាយនឹងជួបប្រទះបញ្ហាពិបាកក្នុងការគេងលក់នៅពេលយប់មិនខាន ពិសេសប្រសិនបើទទួលទានភេសជ្ជៈកាហ្វេអ៊ីនណាមួយមុនពេលចូលគេង។ កាហ្វេត្រឹមមួយពែងអាចស្ថិតក្នុងរាងកាយយ៉ាងហោចណាស់ ៦ ម៉ោងឯណោះ។ ឧទាហរណ៍ប្រសិនបើអ្នកទទួលទានកាហ្វេនៅម៉ោង ៤ ល្ងាច នោះមានន័យថាជាតិកាហ្វេអ៊ីនអាចធ្វើអោយអ្នកមានអារម្មណ៍ស្វាយដល់ម៉ោង ១០ យប់។ លើសពីនេះទៀតការផលិតអ័រម៉ូនគ្រប់គ្រងវដ្តនៃការគេងមេឡាតូនីនក៏ត្រូវបានទប់ស្កាត់ដែលនាំអោយមានបញ្ហាក្នុងការគេង។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានកាហ្វេនៅមុនពេលចូលគេង។

៣. គេងបើកភ្លើង

​​​មនុស្សមួយចំនួនមិនអាចគេងដោយមិនបើកភ្លើងបានឡើយ។ ទោះជាយ៉ាងណា ការគេងបើកភ្លើង ឬសូម្បីតែមានពន្លឺតែបន្តិចក៏ដោយនៅពេលគេងអាចជះឥទ្ធិពលដល់គុណភាពនៃការគេង ព្រមថែមទាំងបណ្ដាលអោយកើនទម្ងន់ទៀតផង។ នោះក៏ព្រោះតែអ័រម៉ូនស្ត្រេស Cortisol ដំណើរការមុខងារមិនប្រក្រតីនៅពេលអ្នកគេងបើកភ្លើង។

៤. ទទួលទានអាហារនៅពេលជិតចូលគេង

ការទទួលទានអាហារនៅពេលយប់ជ្រៅ ឬមុនពេលចូលគេងបន្តិចមិនត្រឹមតែបង្កផលប៉ះពាល់ដល់ការគេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើដំណើរការនៃការរំលាយអាហារផងដែរ។


៥. ធ្វើលំហាត់ប្រាណខ្លាំងក្លា

ការធ្វើលំហាត់ប្រាណទៀតទាត់ គឺចាំបាច់ណាស់សម្រាប់ការគ្រប់គ្រងទម្ងន់ ក៏ដូចជារក្សាសុខភាពល្អប្រសើរ។ ទោះជាយ៉ាងណា ការធ្វើលំហាត់ខ្លាំងក្លាអាចបន្ថយកម្រិតនៃថាមពល បង្កើនសីតុណ្ហភាពណរាងកាយ និងទប់ស្កាត់ការបញ្ចេញអ័រម៉ូនដែលធ្វើអោយអ្នកពិបាកគេងលក់។

៦. ស្លៀកពាក់សម្លៀកបំពាក់រឹបតឹងនៅពេលគេង

តើអ្នកធ្លាប់ដឹងទេការគេងស្រាតអាចធ្វើអោយការគេងរបស់អ្នកកាន់តែប្រសើរឡើង? នោះក៏ព្រោះតែការស្លៀកសម្លៀកបំពាក់រឹបតឹងអាចបណ្ដាលអោយអ្នកមានអារម្មណ៍គ្មានផាសុកភាព ហើយបង្កើនសីតុណ្ហភាពរាងកាយ។ វាក៏ជះឥទ្ធិពលដល់ការបញ្ចេញអ័រម៉ូនមេឡាតូនីនដែលទទួលទានខុសត្រូវចំពោះការគេង ឬដំណេកផងដែរ។

៧. គេងដោយចងសក់យ៉ាងតឹង

ការគេងដោយចងសក់ឡើងតឹងពេកមិនត្រឹមតែធ្វើអោយអ្នកមានអារម្មណ៍មិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កបញ្ហាជ្រុះសក់គួរអោយព្រួយបារម្ភទៀតផង។

៨. គេងថ្ងៃ

ការគេងសម្រាកពេលថ្ងៃ គឺមិនអាក្រក់អ្វីឡើយ ប៉ុន្តែប្រសិនបើច្រើនពេកនោះវាក៏អាចបណ្ដាលអោយអ្នកពិបាកគេងលក់នៅពេលយប់ ហើយជះឥទ្ធិពលអវិជ្ជមានចំពោះសុខភាពដោយសារការគេងមិនគ្រប់គ្រាន់ជាមិនខាន។ ដូច្នេះដើម្បីជាការប្រសើរ កុំគេងថ្ងៃលើសពី ២០ នាទី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង