ការមានផ្ទៃពោះអាចក្លាយទៅជារឿងមួយផ្អែមផង និងល្វីងផងសម្រាប់ជីវិតជាមនុស្សស្រី។ ភាពភ្ញាក់ផ្អើលចំពោះកូនក្នុងផ្ទះគឺជារឿងដែលតែងតែកើតមាន ប៉ុន្តែរោគសញ្ញានៃការមានផ្ទៃពោះច្រើនតែបង្កទុក្ខទោសច្រើនដល់អារម្មណ៍ស្រ្តីជាម្តាយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្រ្តីអាចនឹងឆ្លងកាត់រឿងច្រើនណាស់ក្នុងពេលនេះ ដូច្នេះពួកគេគួរតែប្រុងប្រយ័ត្នច្រើននូវអ្វីដែលគួរធ្វើ ជាពិសេសអ្វីដែលគេញ៉ាំតែម្តង។ ស្រ្តីខ្លះធ្លាប់មានបញ្ហារលូតកូនដោយគ្រាន់តែញ៉ាំអាហារ ឬទឹកភេសជ្ជៈខុសប៉ុណ្ណោះ។ អ្វីដែលអ្នកញ៉ាំគឺសំខាន់ណាស់សម្រាប់ដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ឬត្រីមាសដំបូង។ នេះគឺជាពេលវេលាមួយដែល អាហារនាំឲ្យរលូតកូនមានឥទ្ធិពលខ្លាំងបំផុត។ អាហារទាំងនេះអាចប៉ះពាល់ដល់ទារក ហើយអ្នកក៏អាចនឹងរងការរលូតកូនក្នុងពេលជាមួយគ្នាបានដែរ។ មានអាហារច្រើនណាស់ដែលមិនត្រូវបានអនុញ្ញាតិឲ្យស្រ្តីមានផ្ទៃពោះញ៉ាំ ចាប់តាំងពីវាអាចធ្វើឲ្យស្បូនកន្ត្រាក់ និងរលា រហូតដល់រលូតកូនបាន។ ដើម្បីការពារកុំឲ្យរលូតកូននោះ ខ្ញុំសូមណែនាំនូវអាហារមួយចំនួនដែលស្រ្តីមានផ្ទៃពោះគួរតែចៀសវាង៖
- ម្នាស់៖ ម្នាស់មានសារធាតុ Bromelain ដែលត្រូវបានគេស្គាល់ថាធ្វើឲ្យស្បូនទុន និងកន្ត្រាក់ ដូច្នេះយកល្អគួរតែចៀសវាងការញ៉ាំផ្លែឈើមួយនេះក្នុងរយៈពេល ៣ខែដំបូងនេះការមានផ្ទៃពោះ
- ល្ហុង៖ ល្ហុងពណ៌បៃតងមានគ្រោះថ្នាក់បំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ ជាពិសេសក្នុងត្រីមាសដំបូងតែម្តង ដូច្នេះគួរតែចៀសវាងការញ៉ាំវាក្នុងពេលមានផ្ទៃពោះសិនទៅ។
- សាច់ឆៅ៖ សាច់ឆៅមិនត្រឹមតែមិនផ្តល់សុខភាពដល់ស្រ្តីមានផ្ទៃពោះទេ តែវាថែមទាំងងាយនឹងផ្ទុកបារ៉ាសិត Toxoplasma Gondii ដែលជាហេតុផលធំនាំឲ្យរលូតកូនបានថែមទៀត។ ដូច្នេះចូរប្រាកដថា សាច់ដែលអ្នកញ៉ាំគឺឆ្លងកាត់ការចម្អិនឆ្អិនល្អហើយ។
- ថ្លើមសត្វ៖ វីតាមីន A ក្នុងថ្លើមសត្វគឺជាសារធាតុម៉្យាងដែលអាចបង្អាក់ការលូតលាស់របស់ទារកក្នុងផ្ទៃ និងបង្កការរលូតបាន។ កាលណាក្នុងខ្លួនមានវីតាមីន A ច្រើនពេក វាអាចបណ្តាលឲ្យកោសិការបស់ទារកខូចកាន់តែច្រើន បង្កជាជំងឺពកឆ្អឹងខ្នង ស្បូនកន្ត្រាក់មិនធម្មតា និងមានបញ្ហាដល់ខួរក្បាលទៀត។
- ត្រីមួយចំនួន៖ បើសិនជាអ្នកចូលចិត្តញ៉ាំស៊ូស៊ី សូមចូលរួមសោកស្តាយផង ព្រោះថា ត្រីឆៅរបស់អាហារជប៉ុនមួយនេះគឺមិនត្រូវបានអនុញ្ញាតិឲ្យស្រ្តីមានផ្ទៃពោះញ៉ាំទេ។
- តែបៃតង៖ តែបៃតងគឺជាហេតុផលមួយដែលនាំឲ្យរលូតកូនដែរ។ យ៉ាងណាមិញ តែបៃតងមានជាតិកាហ្វេអ៊ីន ២០០មីលីក្រាម ដែលអាចផ្តល់គ្រោះថ្នាក់ច្រើនដល់ទារកមិនទាន់កើតបាន ហើយក៏ប៉ះពាល់ដល់ទឹកដោះម្តាយនៅពេលអនាគតដែរ។
ផ្នែកមួយដ៏សំខាន់នៃរបបអាហារប្រកបដោយសុខភាពក្នុងពេលមានផ្ទៃពោះគឺញ៉ាំអាហារណាដែលមានវីតាមីន និងជីវជាតិច្រើន ព្រោះរាងកាយត្រូវការវាដើម្បីចិញ្ចើមមនុស្សពីរនាក់។ ស្រ្តីគួរតែប្រុងប្រយ័ត្ននូវអ្វីដែលពួកគេញ៉ាំក្នុងពេលមានផ្ទៃពោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រឿងគ្រប់យ៉ាងដែលពួកគេញ៉ាំអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃបានទាំងអស់។ ចំពោះអាហារមួយចំនួនខាងលើគឺមិនប៉ះពាល់អ្វីទេ បើសិនជាញ៉ាំតិចតួច ប៉ុន្តែបើសញ៉ាំច្រើនពេក វាពិតជាអាចនាំឲ្យរលូតកូនបាន៕