ជំងឺខ្លាញ់រុំថ្លើមត្រូវបានកើតឡើងលើមនុស្សជាច្រើនលាននាក់នៅទូរទាំងពិភពលោក។ នៅពេលរឿងនេះកើតឡើង មានន័យថា ថ្លើមរបស់អ្នកជំងឺបានរកការរលាកដែលធ្វើឲ្យមានការឈឺចាប់នៅម្តុំពោះផ្នែកខាងលើនិងខាងស្តាំ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះមូលហេតុចំបងរបស់វាវិញគឺដោយសារតែការញ៉ាំគ្រឿងស្រវឹងច្រើនពេក។ ថ្វីបើថ្លើមខ្លួនឯងអាចជួសជុលរាល់ការខូចខាតដោយខ្លួនឯងបាននៅពេលឈប់ញ៉ាំគ្រឿងស្រវឹងក៏ដោយ តែវានឹងអាចជួយបានបើសិនជាអ្នកជ្រើសរើសអាហារផ្តល់សុខភាពដើម្បីបង្កើនល្បឿននៃការជួសជុលនោះ។ ខាងក្រោមនេះគឺជាអាហារដែលអ្នកត្រូវជ្រើសរើសទទួលទានជាប្រចាំហើយបើសិនជាដឹងថាខ្លួនឯងកំពុងតែមានជំងឺខ្លាញ់រុំថ្លើម៖
- បន្លែ និងផ្លែឈើ៖ មានអង់ទីអុកស៊ីដង់ និងជាតិរ៉ែជាច្រើនដែលអាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំសម្រាប់ប្រឆាំងនឹងការរលាកក្នុងថ្លើមបាន។
- សាច់សុទ្ធ៖ ការដែលញ៉ាំសាច់សុទ្ធក៏ជារឿងល្អសម្រាប់អ្នកជំងឺខ្លាញ់រុំថ្លើមដែរ ព្រោះតែវាមិនសូវសម្បូរជាតិខ្លាញ់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- គ្រាប់ធញ្ញជាតិ៖ អាចផ្តល់ជាអង់ទីអុកស៊ីដង់ ជាតិសរសៃ ជាតីរ៉ែ និងវីតាមីនសំខាន់ៗសម្រាប់សុខភាពទូទៅ និងច្រោះជាតិពុលកុំឲ្យថ្លើមធ្វើការកាន់តែខ្លាំងថែមទៀត៕