ផលិតផលថារក្សាសម្រស់សម្រាប់សុខភាពស្បែកកាន់តែស្រស់ស្អាតកំពុងតែបង្កើតភាពឆ្នៃប្រឌិតរបស់ខ្លួនកាន់តែខ្លាំងលើអានុភាពរបស់ខ្លួន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ផលិតផលថែរក្សាស្បែកទាំងនោះច្រើនតែមានសារធាតុគីមីច្រើន ហើយវាក៏មិនល្អដូចធម្មជាតិដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មែនហើយ មានឡូសិន និងក្រែមជាច្រើនដែលអាចលុបបំបាត់ភាពជ្រីវជ្រួញ និងបន្តឹងស្បែកដែលយារបាន ប៉ុន្តែ ការជ្រើសរើសផលិតផលដែលផ្តល់សុខភាពជាងនេះទៀត វានឹងកាន់តែល្អជាមិនខានចំពោះស្បែកទាំងក្នុង និងក្រៅ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញនូវកំពូល បន្លែ និងផ្លែឈើបីប្រភេទដែលអាចជួយឲ្យស្បែកមើលទៅកាន់តែស្រស់ស្អាតបាន។
ប៉េងប៉ោះ
ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនអាចបណ្តាលឲ្យខូចខាតដល់ស្បែក ដែលវាជាហេតុផលមួយក្នុងការស្វែងរកការការពារបន្ថែម។ សំណាងដែរ ការញ៉ាំប៉េងប៉ោះអាចផ្តល់នូវការការពារដែលអ្នកត្រូវការបាននោះគឺ Lycopene។ វិធីសាស្រ្តដ៏ល្អបំផុតដើម្បីទទួលបានអង់ទីអុកស៊ីដង់មួយនេះពីប៉េងប៉ គឺតាមរយៈការចម្អិនវាញ៉ាំ ឬញ៉ាំជាសាឡាតក៏បានដែរ។
ផ្លែទទឹម
មូលហេតុដ៏ចំបងដែលនាំឲ្យស្បែកកាន់តែមានសុខភាពមិនល្អនោះដោយសារតែស្បែករងការប៉ះពាល់ពីរ៉ាឌីកាលសេរីច្រើនពីមជ្ឈដ្ឋានជុំវិញខ្លួន និងអាហារដែលអ្នកញ៉ាំតែម្តង។ សំណាងដែរ អ្នកអាចទប់ស្កាត់រ៉ាឌីកាលសេរីនេះបានជាមួយផ្លែទទឹម។ ផ្លែឈោះមួយនេះមានសារធាតុ Polyphenols ច្រើន។ ការញ៉ាំផ្លែឈើនេះ ឬជាទឹក ក៏អាចផ្តល់ភាពអស្ចារ្យដល់ស្បែក និងសុខភាពទូទៅផងដែរ។
ប្រូខូលីនិងម្ទេសប្លោក
ដើម្បីបង្កើនការផលិតកូឡាជែនក្នុងស្បែក អ្នកត្រូវតែបង្កើនការញ៉ាំវីតាមីន C។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទាំងម្ទេសប្លោក និងប្រូខូលីសុទ្ធតែមានវីតាមីនខ្ពស់ ដែលជាហេតុនាំឲ្យវាក្លាយទៅជាអាហារដ៏ល្អឥតខ្ចោះមួយសម្រាប់អ្នក។
សរុបសេចក្តីមក មិនមែនមានតែបន្លែ និងផ្លែឈើទាំងបីខាងលើនេះល្អចំពោះស្បែកនោះទេ តែក៏មានផ្លែឈើ និងបន្លែផ្សេងៗទៀតជាច្រើនដែរ គ្រាន់តែរបស់ទាំងបីរនេះ គឺស្រួលរក និងស្រួលទទួលទាន៕