មនុស្សយើងតែងមានជំហរនៃការគេងខុសៗគ្នា។ ជាធម្មតា គេតែងជ្រើសរើសយកជំហរនៃការគេងណាដែលផ្តល់ផាសុកភាពបំផុតទើបអាចគេងលក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា ការគេងចំហៀងមកខាងឆ្វេង អាចជួយឲ្យទទួលបានប្រយោជន៍ចំពោះសុខភាពជាច្រើនដូចជា៖
បេះដូងធ្វើការបានធម្មតា
ចំហៀងខាងឆ្វេងរបស់បេះដូងគឺច្របាច់ឈាមទៅចិញ្ចឹមរាងកាយទាំងអស់។ រឿងនេះនឹងធ្វើឲ្យអ្នកយល់ច្បាស់ថាហេតុអ្វីបានជាការគេងមកខាងឆ្វេងធ្វើឲ្យបេះដូងកាន់តែស្រួលក្នុងការច្របាច់ឈាមទោះបីជាអ្នកកំពុងតែគេងក៏ដោយ។ ការគេងក្នុងជំហរបែបនេះ អាចជួយដល់របត់ឈាមរត់ប្រើប្រាស់ទំនាញផែនដីដើម្បីជំរុញដល់ការដឹកនាំឈាមដែលមិនសូវមានអុកស៊ីសែនទៅបេះដូងឲ្យកាន់តែលឿនដើម្បីបណ្តូរយកអុកស៊ីសែនកាន់តែច្រើនវិញ។
មានប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ
គ្មានអ្វីខុសឡើយបើសិនជាអ្នកសម្រេចចិត្តគេងមកចំហៀងខាងស្តាំក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែបើសិនជាអ្នកគេងមកចំហៀងខាងឆ្វេង អ្នកនឹងទទួលបានប្រយោជន៍របស់វាជាពិសេសត្រីមាសចុងក្រោយតែម្តង។ វានឹងជួយបង្កើនលំហូរឈាម សង្គ្រោះដល់ថ្លើមដើម្បីកុំឲ្យធ្វើការច្រើនជ្រុលបាន។
ពង្រឹងដល់លំហូរទឹករងៃ
ប្រព័ន្ធទឹករងៃមាននាទីច្រោះជាតិពុលចេញពីរាងកាយ។ អ្នកជំនាញនិយាយថា ប្រព័ន្ធទឹករងៃបង្ហូរទឹករបស់វានៅក្នុងបំពង់នៅទ្រូងផ្នែកខាងឆ្វេង។ ហេតុដូច្នេះហើយអ្នកនឹងទទួលបានប្រយោជន៍បើសិនជាអ្នកគេងមកចំហៀងខាងឆ្វេង ព្រោះវានឹងជួយជំរុញដល់ការបញ្ចេញជាតិពុលកាន់តែមានប្រសិទ្ធភាព។
ជួយថ្លើមកុំឲ្យស្ទះ
ថ្លើមស្ថិតនៅផ្នែកខាងស្តាំនៃរាងកាយ ហើយវាអាចស្ទះបានបើសិនជាអ្នកចំណាយពេលច្រើនម៉ោងគេងមកចំហៀងខាងស្តាំ។ ការគេងមកចំហៀងខាងឆ្វេង គឺជួយថ្លើមក្នុងការបញ្ចេញជាតិពុលកាន់តែមានប្រសិទ្ធភាពបាន។
ពង្រឹងដល់មុខងារអណ្តើក
អណ្តើកគឺជាសរីរាង្គមួយដែលចូលរួមក្នុងប្រព័ន្ធទឹករងៃដែឬ។ វាស្ថិតនៅផ្នែកខាងឆ្វេងនៃរាងកាយ ហើយបើសិនជាអ្នកគេងមកចំហៀងខាងឆ្វេង មានន័យថា អ្នកនឹងជួយដល់អណ្តើកធ្វើការកាន់តែល្អ ជាពិសេសការច្រោះជាតិពុលតែម្តង។
បង្ការការក្រហាយដើមទ្រូងនៅពេលយប់
ក្នុងករណីកើតជំងឺច្រាលអាស៊ីតក្រពះមកបំពង់ករ អ្នកគួរតែពិចារណាលើការគេងមកចំហៀងឆាងឆ្វេងហើយ។ នៅពេលអ្នកគេងក្នុងជំហរបែបនេះ ក្រពះនឹងធ្លាក់នៅក្រោមស្រាប់ ដូច្នេះវានឹងមិនងាយធ្វើឲ្យអាស៊ីតក្រពះច្រាលចេញមកខាងលើបានឡើយ។
ជួយឲ្យពោះវៀនច្រោះជាតិពុលកាន់តែល្អ
ប្រើភ្ជាប់ពោះវៀនតូចទៅនឹងពោះវៀនធំ ឬហៅថា Ileocecal Valve (IV) ស្ថិតនៅចំហៀងខាងឆ្វេងនៃពោះ។ អ្នកត្រូវតែគេងនៅចំហៀងខាងឆ្វេងនេះដើម្បីពង្កើនការបញ្ចេញកាកសំណល់កាន់តែមានប្រសិទ្ធភាព។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខណៈពេលដែលការគេងមកចំហៀងខាងឆ្វេង អ្នកនឹងជួយបញ្ជូនកាកសំណល់ពីពោះវៀនតូចទៅពោះវៀនធំកាន់ទែស្រួល៕