អ្នកប្រហែលជាមិនដែលដាក់គ្រាប់កាក ឬរបស់ដែលមានជាតិដែកចូលទៅក្នុងមាត់ឡើយ។ ប៉ុន្តែអ្នកបែរជាមានអារម្មណ៍ថា ទឹកមាត់ដែលលេបរាល់ដងបែរជាមានរសជាតិដែកៗទៅវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលអ្នកខ្លះមានអាការៈបែបនេះ តែខ្លះទៀតអាចនឹងមានអារម្មណ៍ថា ទឹកមាត់មានជាតិប្រៃ ឬមានក្លិនមិនល្អទៅវិញ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់មួយចំនួនដែលនាំឲ្យអ្នកមានរសជាតិដែកៗក្នុងមាត់៖
ការច្រាលទឹកអាស៊ីតក្រពះ
គ្រប់គ្នាដឹងហើយថា ការច្រាលទឹកអាស៊ីតក្រពះអាចធ្វើឲ្យក្រហាយដើមទ្រូង។ ប៉ុន្តែមិនមែនគ្រប់គ្នាដឹងថា វាមានអាការៈផ្សេងៗទៀតឡើយ ជាពិសេសការមានរសជាតិដែកៗក្នុងមាត់តែម្តង។
ផ្តាច់ការជក់បារី
នរណាៗក៏ដឹងហើយថា ការជក់បារីធ្វើឲ្យកើតជំងឺមហារីកសួត និងជំងឺបេះដូង។ ប៉ុន្តែការដែលផ្តាច់បារីហើយគឺជារឿងល្អ តែវានឹងធ្វើឲ្យមានរសជាតិដែកៗក្នុងមាត់បាន។ ការជក់បារីអាចបំផ្លាញដល់ពន្លកស្រង់រសជាតិក្នុងមាត់ និងធ្វើឲ្យអារម្មណ៍ទទួលរសជាតិថយចុះបាន។ ហេតុដូច្នេះហើយ វាពិតជារឿងកើតឡើងញឹកញាប់ណាស់សម្រាប់អ្នកផ្តាច់បារីមានរសជាតិដែកៗក្នុងមាត់។
មានផ្ទៃពោះ
នៅពេលអ្នកស្ថិតក្នុងវិធីមួយបង្កើតគ្រួសារហើយ វាអាចនឹងមានបម្រែបម្រួលអ័រម៉ូនជាច្រើនកើតឡើងក្នុងរាងកាយ។ រឿងនេះក៏ធ្វើឲ្យមានការប្រែប្រួលច្រើនដល់រាងកាយផងដែរ រួមទាំងការស្រង់រសជាតិក្នុងមាត់។ រឿងមួយក្នុងចំណោមនោះគឺថា វាធ្វើឲ្យមានអារម្មណ៍ថា ក្នុងមាត់មានជាតិដែកៗ។ វាគ្មានអ្វីដែលអ្នកអាចធ្វើបានចំពោះរឿងនេះឡើយក្រៅពីទ្រាំរហូតដល់សម្រាលកូនរួច។
កង្វះអនាម័យមាត់ធ្មេញ
ក្លិនមាត់ និងពណ៌ធ្មេញមិនគញរាន់តែជារឿងសំខាន់ដែលអ្នកត្រូវថែរក្សាតាមរយៈការដុសសម្អាតធ្មេញជាប្រចាំឡើយ តែវាក៏ជាសុខភាពរបស់អញ្ចាញធ្មេញដែរ។ ការបង្ករោគដែលចេញពីជំងឺអញ្ចាញធ្មេញអាចធ្វើឲ្យថយចុះទឹកមាត់ និងលំហូរឈាមទៅអណ្តាត ដែលវាសុទ្ធសឹងតែធ្វើឲ្យផ្លាស់ប្តូរអារម្មណ៍ទទួលដឹងរសជាតិ។ ក្រៅពីក្នុងមាត់មានរសជាតិដែកៗ ជំងឺអញ្ចាញធ្មេញក៏អាចធ្វើឲ្យខូចអញ្ចាញធ្មេញ និងធ្មេញផងដែរ។
ថ្នាំ ឬពពួកថ្នាំវីតាមីនចម្រុះ
មានថ្នាំមួយចំនួនដែលជាដើមបញ្ហានៃការមានរសជាតិដែកៗក្នុងមាត់ជាផលរំខាន ដូចជា ថ្នាំផ្សះ និងថ្នាំកែរោគជំងឺបេះដូងតែម្តង។ យ៉ាងណាមិញ កុំឈប់លេបថ្នាំនេះដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឲ្យសោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្នាំវិតាមីនចម្រុះដែលមានជាតិរ៉ែដូចជា ជាតិដែក ទងដែង ស័ង្គសី និងក្រូមីញ៉ូម សុទ្ធតែធ្វើឲ្យក្នុងមាត់មានជាតិដែកៗទាំងអស់៕