ការភ្លេចឈឹងប្រហែលជាអាការៈធម្មតាមួយនៃភាពចាស់ទៅតាមអាយុ ឬអាចជាអាការៈព្រមានមួយនៃជំងឺណាមួយដូចជា ជំងឺភ្លេចភ្លាំងពេលចាស់ជរាតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីជួយពង្រឹងដលភាពចងចាំកាន់តែល្អប្រសើរវិញយកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- បង្កើតតារាង ឬប្រើប្រាស់កាលបរិច្ឆេទ
- ភ្ជាប់ទំនាក់ទំនងនូវអ្វីដែលអ្នកចង់ចាំជាមួយនឹងអ្វីមួយដែលមានអត្ថន័យដូចជា ចម្រៀងដែលអ្នកចូលចិត្ត ឬកម្មវិធីទូរទស្សន៍
- ភ្ជាប់ទំនាក់ទំនងទៅនឹងទម្លាប់ថ្មីៗដែលអាចផ្តល់ភាពពិបាកដល់រាងកាយ និងផ្លូវចិត្ត
- ហាត់ប្រាណឲ្យបានច្រើន
- កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរស្វែងរកមធ្យោបាយផ្តល់សុខភាពដើម្បីគ្រប់គ្រងការថប់អារម្មណ៍ និងស្រ្តេស និងទៅជួបគ្រូពេទ្យបើសិនជាអ្នកមានភាពពិបាកចំពោះអារម្មណ៍ទាំងនេះ៕