នៅក្រោយពេលដែលអ្នកមានផ្ទៃពោះចំនួន៣ខែរួច នោះក្រពះអ្នកនឹងរីកធំ ហើយអាហារដែលអ្នកចង់បរិភោគនឹងកាន់តែច្រើនទៅៗ ប៉ុន្តែអ្នកត្រូវតែប្រយ័ត្នពីអាហាររបស់អ្នក ទើបវាមិនប៉ះពាល់ដល់អ្នក និងកូន។ តើមានអាហារអ្វីខ្លះដែលមិនគួរបរិភោគនោះ?

អាហារបំពង

អ្នកមិនត្រូវពិសារអាហារដែលចៀន បំពងខ្លាញ់នោះទេ ហើយអាហារដែលអាំងក៏មិនត្រូវបរិភោគច្រើនដែរ ព្រោះនៅក្នុងអាហារទាំងនោះសុទ្ធតែមានសារធាតុដែលអាចធ្វើឱ្យអ្នកកើតមហារីកបាន ដូចនេះក្រោយពេលដែលអ្នកពិសាររួច វានឹងនាំជាតិពុលទៅឱ្យកូនក្នុងផ្ទៃជាមិនខានឡើយ។

ថ្លើមសត្វ

មានអ្នកម្តាយខ្លះយល់ថាការបរិភោគថ្លើមសត្វច្រើនល្អចំពោះការលូតលាស់របស់កូនក្នុងផ្ទៃ តាមពិតវាមិនល្អឡើយ​ វាអាចធ្វើឱ្យកូនក្នុងផ្ទៃមានរូបរាងមិនគ្រប់ជ្រុងជ្រោយក្រោយពេលដែលអ្នកបរិភោគនៅចន្លោះពេលខែនេះ ជាពិសេសថ្លើមជ្រូក បើអ្នកបរិភោគច្រើនពេក នោះវានឹងធ្វើឱ្យអ្នកមានឈាមច្រើន ដែលអាចធ្វើឱ្យអ្នកងាយរលូតកូនខ្លាំងណាស់។

អាហារលឿន

អាហារលឿននៅទីនេះសំដៅដល់មីកំប៉ុង អាហារកំប៉ុង និងភេសជ្ជៈផ្សេងៗ ហើយក្រោយពេលដែលអ្នកពិសារអាហារទាំងនេះហើយ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត ហើយធ្វើឱ្យអ្នកទទួលសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់ទៀតផង ជាងនេះទៅទៀតនៅក្នុងនោះមានជាតិអំបិលច្រើន ដែលអាចបំផ្លាញសុខភាពអ្នកយ៉ាងងាយ។

អាហារប៉ូវ

នៅពេលដែលអ្នកស្ថិតក្នុងចន្លោះខែនេះ អ្នកមិនត្រូវប៉ូវពេកទេ ព្រោះវាអាចធ្វើឱ្យកូនលូតលាស់មិនគ្រប់ជ្រុងជ្រោយ ជាងនេះទៅទៀត វាអាចធ្វើឱ្យអ្នកក្តៅក្នុងបាន។

អាហារដែលត្រជាក់

នៅពេលដែលអ្នកមានផ្ទៃពោះ៣ខែ អ្នកមិនត្រូវពិសារការ៉េ ឬរបស់ដែលត្រជាក់យកចេញពីទូរទឹកកកឡើយ ព្រោះវាងាយធ្វើឱ្យអ្នកមានអាការៈរលូតកូន ម្យ៉ាងទៀតវាអាចធ្វើឱ្យកូនក្នុងផ្ទៃមានលក្ខណៈមិននឹងននរទៀតផង៕