ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)   

ឆ្នាំកុរ

នារីឆ្នាំកុរ កើតមកមិនខ្វះអ្វីឡើយ ដោយមានគ្រប់តែម្តង ធ្វើឲ្យពួកគេមិនចាំបាច់ព្រួយបារម្ភពីអ្វីឡើយ។ ជាពិសេស ក្រោយពេលដែលរៀបការរួច មិនត្រឹមតែមានផ្ទះជួយទេ ថែមទាំងខាងគ្រួសារប្តីក៏ជួយផងដែរ។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយនោះឡើយ។

ឆ្នាំជូត

មនុស្សស្រីឆ្នាំជូត ចេះរកលុយ ប៉ុន្តែមិនរកលុយក្នុងផ្ទះទេ ដោយគេអាចប្រើខួរក្បាលដើម្បីចំណេញ។ ជាពិសេស គេកើតមកគឺនាំឃ្លាំងទ្រព្យមកជាមួយតែម្តង ដោយធ្វើឲ្យគេរស់នៅដោយគ្មានកង្វល់ឡើយ។ ម្យ៉ាងទៀត ក្រោយពេលដែលរៀបការរួច ទ្រព្យនឹងអាចកើនឡើងជាលំដាប់ផងដែរ។

ឆ្នាំរោង

នារីឆ្នាំរោង មានអំណាច ថែមទាំងមានភាពជឿជាក់ដែលធ្វើឲ្យគេអាចសម្រេចបានគ្រប់បែបយ៉ាង។ ជាពិសេស គេជាប្រពន្ធដែលមានសម្តីផ្អែម ដែលអាចធ្វើឲ្យស្វាមីជឿ និងទុកចិត្ត ហើយព្រមឲ្យគ្រប់គ្រងការចំណាយ និងចំណូលទាំងឡាយទៀតផង។ ដូចនេះ ក្នុងដៃគេមានទ្រព្យមិនតិចនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)